តោះមកស្គាល់លក្ខណៈភ្លៀងចម្លែកៗ នឹកស្មានមិនដល់ ដែលកើតមាននៅក្រៅភពផែនដី

//s9.kh1.co/24/24bffffebabc347b3c55f65cbb3b0cc33f303655.jpg
បច្ចេកវិទ្យា

 ២៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តំណក់ទឹកភ្លៀងមានទម្រង់លក្ខណៈតូច ខណៈដែលពួកវាធ្លាក់ពីពពកមកកាន់ផ្ទៃភព បើទោះបីជាពួកវាមានសមាសធាតុ បរិយាកាសផ្សេងគ្នា ឬរិស្ថានខុសគ្នាក៏ដោយ។

បរទេស៖ ប្រព័ន្ធព្រះអាទិត្យរបស់យើងសម្បូរទៅដោយភពមានលក្ខណៈផ្សេងៗគ្នា ប៉ុន្តែអ្វីដែលពួកវាមានលក្ខណៈរួមគ្នាជាមួយផែនដី នោះគឺតំណក់ភ្លៀង។ ភ្លៀងនៅភពផ្សេងៗគឺជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រព្យាយាមស្វែងយល់ ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា ភ្លៀងធ្លាក់របស់ពួកវាមានលក្ខណៈស្រដៀងគ្នាមិនគួរឲ្យជឿ ទោះស្ថិតនៅក្នុងបរិស្ថានភពផ្សេងគ្នា។ អ្នកវិទ្យាសាស្ត្រកាន់តែដឹងអំពីពពកនិងទឹកភ្លៀងនៅភពដទៃ ពួកគាត់កាន់តែអាចទស្សន៍ទាយពីអាកាសធាតុនៃភពនោះ និងអាច​បកស្រាយពីអាកាសធាតុកាលពីអតីតនៅលើភពទាំងនោះ ដូចជាភពអង្គារឬក៏នៅលើព្រះចន្ទទីតង់របស់ភពសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវ ក្រុមអ្នកស្រាវជ្រាវអាចគណនាលក្ខណៈភ្លៀងធ្លាក់នៅលើភពនិងព្រះចន្ទដទៃ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដូចជារូបរាង ល្បឿនធ្លាក់ និងល្បឿនរំហួតរបស់ពួកវា។ ដោយផ្អែកលើការស្រាវជ្រាវមួយនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់បានថា តំណក់ភ្លៀងមានទម្រង់លក្ខណៈតូច ខណៈដែលពួកវាធ្លាក់ពីពពកមកកាន់ផ្ទៃភព បើទោះបីជាពួកវាមានសមាសធាតុ បរិយាកាសផ្សេងគ្នា ឬរិស្ថានខុសគ្នាក៏ដោយ។

ភពណិបទួនមានភ្លៀងធ្លាក់ជាពេជ្រ
ភពណិបទួនមានភ្លៀងធ្លាក់ជាពេជ្រ

បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្រក៏បានប្រទះភ្លៀងចម្លែកៗ ដែលធ្លាប់ស្រាវជ្រាវរកឃើញផងដែរ។ ភ្លៀងដែលយើងជួបនៅលើផែនដីរួមផ្សំដោយតំណក់ទឹក ប៉ុន្តែនៅភពក្រៅមានករណីខុសប្លែកពីនេះ។ ភ្លៀងអាស៊ីតស៊ុលផួរិចកើតឡើងក្នុងបរិយាកាសរបស់ភពសុក្រ ប៉ុន្តែហួតអស់មុននឹងធ្លាក់មកដល់ដី។ កាបូនឌីអុកស៊ីតឬទឹកកកស្ងួតបានធ្លាក់ចុះមកក្រោម ដូចព្រិលនៅលើភពអង្គារ។ នៅលើភពព្រហស្បតិ៍គឺល្បីខាងផ្នែកភ្លៀងអេល្យូមនិងដុំទឹកកកអាម៉ូញាក់ និងភ្លៀងមេតានធ្លាក់នៅលើព្រះចន្ទទីតង់។ ភ្លៀងមានស្ថេរភាពជាត្បូងពេជ្រតូចៗ ដែលមានពន្លឺភ្លឺចាំង អាចនឹងបង្អុរនៅលើភពណិបទួន។

រូបតំណាងបរិយាកាសភព WASP-76b ដែលមានភ្លៀងធ្លាក់ជាដែក
រូបតំណាងបរិយាកាសភព WASP-76b ដែលមានភ្លៀងធ្លាក់ជាដែក

ចំពោះភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យវិញ កាន់តែមានលក្ខណៈចម្លែកកាន់តែខ្លាំង។ ភពយក្សឧស្ម័នមហាសែនក្ដៅឈ្មោះថា WASP-76b គឺជាកន្លែងដែលភ្លៀងដែកបានធ្លាក់ចុះ នៅផ្ទៃមេឃពេលយប់។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ផ្នែកពេលថ្ងៃនៃភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះ មានសីតុណ្ហភាពដូចឋាននរក ដែលក្ដៅគ្រប់គ្រាន់អាចធ្វើឲ្យម៉ូលេគុលក្លាយទៅជាអាតូមតូចៗហើយដែកក្លាយទៅជាចំហាយ បង្កើតបានជាចំហាយដែក។ ខ្យល់បក់ខ្លាំងបានជួយនាំចំហាយទាំងនេះទៅកាន់ផ្នែកពេលយប់នៃភព ជាកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាងបន្តិច ប្រហែល១២២៦អង្សាសេ។ ចំហាយដែកបានប្រមូលផ្ដុំក្នុងពពក បណ្ដាលឲ្យមានភ្លៀងធ្លាក់ជាដែករាវ។

មិនថាប្រភេទភ្លៀងមានលក្ខណៈប្លែកគ្នាប៉ុណ្ណាក៏ដោយ អ្នកវិទ្យាសាស្ត្របានកំណត់ថា ទំហំតំណក់ភ្លៀងត្រូវបានគ្រប់គ្រងដោយកម្លាំងទំនាញនៃភព។ ទំនាញកាន់តែខ្លាំង ទំហំតំណក់ភ្លៀងកាន់តែតូច។ សីតុណ្ហភាព សំពាធខ្យល់ សំណើម និងកម្ពស់ទៅកាន់ផ្ទៃដីក៏អាចជាកត្តារួមផ្សំផងដែរ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T