Cruz Azul បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Liga MX រួចរាល់ ក្រោយយកឈ្នះលើក្លិប Pachuca យ៉ាងស្វិតស្វាញ

//s9.kh1.co/c0/c0188ce1ece2bfa91dcd05543c2e1307c604fcfa.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លិប Cruz Azul ទទួលបានកៅអីទី ១ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Liga MX Clausura រួចរាល់ហើយកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះជាមួយនឹងជ័យជម្នះ ១-០ លើក្លិប Pachuca ក្នុងការប្រកួតជើងទី ២

ទីក្រុងម៉ិចស៊ិច៖ ក្លិប Cruz Azul ទទួលបានកៅអីទី ១ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Liga MX Clausura រួចរាល់ហើយកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះជាមួយនឹងជ័យជម្នះ ១-០ លើក្លិប Pachuca ក្នុងការប្រកួតជើងទី ២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Santiago Gimenez បានទម្លាយភាពទាល់ច្រកនៅនាទីទី ៥១ ដោយតែតបាល់បញ្ចូលទីបន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Luis Romo

ក្លិប Pachuca ត្រូវបានបង្ខំឱ្យលេងក្នុងរយៈពេល ៣ នាទីចុងក្រោយជាមួយនឹងកីឡាករត្រឹមតែ ១០ នាក់បន្ទាប់ពីកីឡាករ Gustavo Cabral ត្រូវបានពិន័យកាតក្រហមក្រោយរកឃើញថាមានបំណងព្យាយាមច្រានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Jonathan Rodriguez ឲ្យដួលយ៉ាងសាហាវ។

រូបតំណាង
រូបតំណាង

លទ្ធផលនៅឯកីឡាដ្ឋាន Azteca បានជួយឱ្យក្លិប Cruz Azul ឈ្នះ ១-០ លើការប្រមូលលទ្ធផលសរុបបន្ទាប់ពីក្រុមទាំងពីរបានស្មើ ០-០ ក្នុងជើងទី ១ ។

ចំណែកឯក្លិប Puebla ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រគួតជាមួយក្លិប Santos Laguna ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យផងដែរ។ ដោយការប្រគួតជើងទី ១ ក្លិបនេះបានឈ្នះលើក្លិប Santos Laguna ក្នុងលទ្ធផល ៣-០ ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T