រថយន្តប្រធានាធិបតីអាមេរិកលើកក្រោយនេះ អាចដូរទៅប្រើថាមពលអគ្គិសនីវិញ

//s9.kh1.co/9a/9a9b647bea4cdb10352c0f92a575107a2cf06405.png
យានជំនិះ

 ២៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រថយន្តប្រធានាធិបតេយ្យអាមេរិកបច្ចុប្បន្ន មានទម្ងន់ពី6800ទៅ9100kg

បរទេស៖ រថយន្ត limo របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា “The Beast” អាចនឹងប្តូរទៅប្រើអគ្គិសនីក្នុងពេលឆាប់ៗ។ ឥឡូវ​នេះក្រុមហ៊ុនផលិតរថយន្តជាច្រើន ប្រណាំងប្រជែងគ្នាផលិតរថយន្តអគ្គិសនី ដូច្នេះហើយវាជៀសមិនរួចទេដែលរថយន្តដែលមានសុវត្ថិភាពបំផុតនៅលើលោករបស់មេដឹកនាំអាមេរិក នឹងប្តូរទៅប្រើថាមពលស្អាតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយ គេឃើញថាលោកប្រធានាធិបតី Biden ចង់ពន្លឿនដំណើរការផ្លាស់ប្តូរនេះឱ្យបានឆាប់ បន្ទាប់ពីលោកបានបើករថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Ford គឺ F-150 Lightning។

បន្ទាប់ពីប្រធានាធិបតីទី46 របស់សហរដ្ឋអាមេរិករូបនេះបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេ ដែលបានសាកល្បងបើករថយន្ត EV នេះមុនពេលបង្ហាញជាផ្លូវការ គាត់បានចាប់អារម្មណ៍ក្នុងការប្តូររថយន្តទាំងអស់របស់កងទាហាននៃសេតវិមាន ទៅជាអគ្គិសនីវិញ។ ដោយមិនត្រឹមតែរថយន្ត The Beast នោះទេ ប៉ុន្តែរថយន្តទាំងអស់ដែលបានរួមបញ្ចូលនៅក្នុងកងទាហានរបស់ប្រធានាធិបតី។

លោក Biden សាកល្បងបើករថយន្ត EV

ទោះយ៉ាងណា យើងត្រូវចាំថារថយន្តរបស់ប្រធានាធិបតីគឺមានទម្ងន់ធ្ងន់ខ្លាំង ដោយសារតែខ្លួនវាអាចការពារគ្រាប់បាន ព្រមទាំងមានបំពាក់ឧបករណ៍ការពារសុវត្ថិភាពនានា បានធ្វើឱ្យវាធ្ងន់ដូចរថក្រោះដូច្នេះដែរ។ ដោយបច្ចុប្បន្ន វាមានទម្ងន់ពី  6800–9100kg ហើយបើសិនជាថែមអាគុយមួយទៀត វានឹងធ្វើឱ្យទម្ងន់កើនឡើងថែមទៀត៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រថយន្តប្រធានាធិបតីអាមេរិច
រថយន្តប្រធានាធិបតីអាមេរិច
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T