ប្រជាជនឥណ្ឌារាប់ពាន់នាក់ សម្រុកប្រជ្រៀតគ្នា យកឱសថបុរាណ ព្យាបាលកូវីដពីគ្រូថ្នាំម្នាក់ នៅរដ្ឋ Andresh Pradhesh

//s9.kh1.co/10/10693bf6c9f1350d8a828bdc5d03f086910e6c9b.jpg
យល់ដឹង

 ២២-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ប្រជាជនឥណ្ឌារាប់ពាន់នាក់ សម្រុកប្រជ្រៀតគ្នាទៅយកឱសថបុរាណ ព្យាបាលកូវីដពីគ្រូថ្នាំម្នាក់ នៅរដ្ឋ Andresh Pradhesh

ឥណ្ឌា៖ អភិបាលរដ្ឋ Andhra Pradesh លោក Y S Jagan Mohan Reddy កាលពីថ្ងៃសុក្រនេះ បានបញ្ជាឱ្យធ្វើតេស្តបែបវិទ្យាសាស្ត្រលើថ្នាំឱសថ ដែលត្រូវបានចែកចាយដោយគ្រូថ្នាំម្នាក់ នៅទីក្រុងកំពង់ផែ Krishnapatnam ក្នុងស្រុក Nellore ដើម្បីព្យាបាលជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក K Govardhan Reddy ដែលជាសមាជិកសភាម្នាក់ ហើយក៏ជាអ្នកផ្សព្វផ្សាយថ្នាំព្យាបាលរោគ នៅក្នុងទីក្រុងដែលស្ថិតក្នុងមណ្ឌលសន្និបាតរបស់គាត់ បានប្រាប់កាសែត Indian Express ថាវាជាការព្យាបាលដ៏សាកសិក្តសម្រាប់ជំងឺកូវីដ១៩។

លោក K Govardhan Redddy បានបញ្ជាក់ថា៖ អ្នកជំងឺ Covid-19 ជាច្រើនដែលបានប្រើថ្នាំនេះ ឃើញថាអ្នកជំងឺមានភាពប្រសើរឡើងនិងជាសះស្បើយ។ Bonigi Anandaiah គឺជាគ្រូឱសថដ៏ល្បីល្បាញម្នាក់ ហើយគាត់បានរកឃើញថ្នាំផ្សំចំនួន ៥ មុខដើម្បីព្យាបាលជំងឺ Covid-19 ។ ថ្នាំរបស់គាត់កំពុងតែមានប្រសិទ្ធិភាព... ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើន បានតម្រង់ជួរនៅខាងក្រៅផ្ទះរបស់គាត់នៅ Krishnapatnam។

នៅពេលត្រូវបានគេសួរអំពី ហ្វូងមនុស្សដ៏ច្រើននៅខាងក្រៅដែលមិនគោរពតាមវិធានការការពារជំងឺកូវីដ១៩ លោកបាននិយាយថា កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ និង កំពុងធ្វើអស់ពីសមត្ថភាពដើម្បីធានាថា ប្រជាជនរក្សាបាននូវគម្លាតសង្គម។

ទោះយ៉ាងណា មន្រ្តីមន្ទីរសុខាភិបាលជាច្រើននាក់ រួមទាំងអតីតលេខាធិការសុខាភិបាល លោក P V Ramesh បានព្រមាន ក៏ដូចជាសម្តែងការព្រួយបារម្ភចំពោះ ការប្រមូលផ្តុំទ្រង់ទ្រាយធំៗបែបនេះ អាចជា ហានិភ័យ និងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺកូវីដ១៩៕

ប្រភព: Indian Express

សកម្មភាពប្រជាជនឥណ្ឌា តម្រង់ជួរចាំយកថ្នាំព្យាបាលកូវីដ

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T