Klopp បានទស្សន៍ទាយថាក្រុម Man City នឹងមិនអាចក្លាយជាម្ចាស់ជើងឯកឡើយ ប្រសិនបើជួបវិបត្តិមួយនេះដូច Liverpool

//s9.kh1.co/c3/c3cd6e4d66ecb95f568021dd7e89bbbf42d7aa7f.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​Klopp បានទស្សន៍ទាយថាក្រុម Man City នឹងមិនអាចក្លាយជាម្ចាស់ជើងឯកឡើយ ប្រសិនបើជួបវិបត្តិមួយនេះដូច Liverpool

អឺរ៉ុប៖ លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានទស្សន៍ទាយថាក្រុម Manchester City នឹងមិនក្លាយជាម្ចាស់ជើងឯកឡើយ ព្រោះពួកគេត្រូវដោះស្រាយជាមួយនឹងបញ្ហារបួសរបស់ខ្សែការពាររបស់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jurgen Klopp
Jurgen Klopp

Man City បានឈ្នះពានរង្វាន់ Premier League ដែលហង្សក្រហមបានឈ្នះកាលពីរដូវកាលមុនដោយក្រុមរបស់លោក Klopp មិនអាចធ្វើការប្រកួតប្រជែងបានទេ ដោយសារពួកគេមានបញ្ហាអវត្តមានរបស់កីឡាករសំខាន់ៗដូចជា Virgil van Dijk, Joe Gomez និង Joel Matip ។

Pep Guardiola
Pep Guardiola

Fabinho ដែលត្រូវបានផ្លាស់ប្តូរពីខ្សែបម្រើកណ្តាលទៅខ្សែការពារកណ្តាលដើម្បីជួយបំពេញចន្លោះប្រហោងនោះក៏មានបញ្ហាសាច់ដុំផងដែរ ខណៈខ្សែប្រយុទ្ធ Diogo Jota និងខ្សែបម្រើ Jordan Henderson ក៏អវត្តមានសម្រាប់ការប្រកួតដ៏ធំនៃរដូវកាលនេះ ដោយសារបញ្ហារបួស។ ទោះបីជាពួកគេល្អក៏ដោយ ប្រសិនបើ Man City មានកីឡាករខ្សែការពារ ៣នាក់នៅក្រៅទីលាននោះ ពួកគេនឹងមិនអាចឈ្នះពានឡើយ៕

Jurgen Klopp
Jurgen Klopp
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T