លោក Tuchel នឹងប្រមាញ់យកតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់ម្នាក់ ពី Bayern ដើម្បីពង្រឹងប្រព័ន្ធលេងរបស់ក្រុម Chelsea

//s9.kh1.co/cf/cf4db5edbac1fc10fa27775ae578fcfa72e6e53b.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Tuchel នឹងប្រមាញ់យកតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់ម្នាក់ ពី Bayern ដើម្បីពង្រឹងប្រព័ន្ធលេងរបស់ក្រុម Chelsea

អឺរ៉ុប៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងសំឡឹងមើលខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich គឺ Niklas Sule ខណៈដែល Thomas Tuchel ចង់ទាញយកប្រយោជន៍ពីភាពមិនប្រាកដប្រជានៃកិច្ចសន្យារបស់កីឡាកអាឡឺម៉ង់និងក្លិប និងដើម្បីពង្រឹងប្រព័ន្ធការពាររបស់គាត់នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Niklas Sule
Niklas Sule

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មិនបានខកខានក្នុងការជាប់ក្នុងជម្រើស ១១ នាក់ដំបូងរបស់ Hans-Dieter-Flick ក្នុងរដូវកាលថ្មីៗនេះ ស្របពេលមានការគិតថាគ្រូបង្វឹករបស់ក្រុម Bayern មិនមានការចាប់អារម្មណ៍ ដោយសារតែកាយសម្បទារបស់ Sule តាំងពីរដូវកាលមុន។

Niklas Sule
Niklas Sule

កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានលេងក្នុងជម្រើសដំបូងចំនួន ១៦ លើកនៅក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ហើយបើយោងតាមសារព័ត៌មាន Abendzeitung ក្រុម Bayern អាចនឹងលក់គាត់ចេញដែលកិច្ចសន្យារបស់ Sule នឹងផុតកំណត់នៅឆ្នាំ ២០២២ ុះ

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T