ទៀតហើយ អត់រាង! កសិករឥណ្ឌា ប្រមូលផ្តុំគ្នាតវ៉ានៅតាមជនបទ ចុងក្រោយក្លាយជាតំបន់ផ្ទុះកូវីដ១៩ គួរឱ្យបារម្ភ

//s9.kh1.co/73/73a19f8536a25d84fd2779057bad40f947218c87.jpg
យល់ដឹង

 ២២-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទៀតហើយ អត់រាង! កសិករឥណ្ឌា ប្រមូលផ្តុំគ្នាតវ៉ានៅតំបន់តាមជនបទ ចុងក្រោយក្លាយជាចំណុចផ្ទុះកូវីដ១៩ គួរឱ្យបារម្ភ

ឥណ្ឌា៖ ការផ្ទុះការតវ៉ាមួយរបស់កសិករនៅឥណ្ឌា​ នៅតាមព្រំដែនជនបទ បានប្រែក្លាយជាតំបន់ក្តៅនៃចំណុចផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ និងជាព្រឹត្តិការណ៍ទទួលខុសត្រូវចំពោះការផ្ទុះការឆ្លងវីរុសកូវីដ១៩ នៅតាមជនបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពមួយរបស់រដ្ឋបាលក្រុង Haryana បានរៀបរាប់នៅក្នុងរបាយការណ៍លម្អិតមួយថា កន្លងទៅ រដ្ឋនេះ មានករណីមនុស្សស្លាប់ដោយសារកូវីដ១៩ ចំនួន ១២៩នាក់នៅក្នុងភូមិ ព្រោះតែ មានកសិករជាច្រើន បានធ្វើបាតុកម្មតវ៉ាជារឿយៗ អស់រយៈពេល៧ ខែហើយ នៅតាមព្រំដែន​ Kundli និង Tikri ។

តាមប្រភពរបស់មន្ត្រីឥណ្ឌា បានឱ្យដឹងថា តួលេខអ្នកស្លាប់អាចខ្ពស់ជាងនេះ ដោយសារតែអ្នកស្លាប់ មិនបានធ្វើតេស្តរកមេរោគកូវីដ១៩ទេ បើទោះបីជាពួកគេមានរោគសញ្ញាក៏ដោយ។

មន្ត្រីរដ្ឋបាននិយាយថា ជំរុំធ្វើតេស្តរកវីរុសកូវីដ១៩  ត្រូវបានរៀបចំឡើងនៅព្រំប្រទល់ Kundli និង Tikri ប៉ុន្តែនៅទីនោះ មេដឹកនាំកសិករ បានស្នើសុំអោយកសិករទាំងអស់កុំតេស្ត។

លោក Haryana DGP Manoj Yadav បានប្រាប់ទូរទស្សន៍ NDTV ថា៖ ការខិតខំប្រឹងប្រែង ម្តងហើយម្តងទៀត នៃរដ្ឋបាលស្រុក ដើម្បីចាប់ផ្តើមការធ្វើតេស្តរកមេរោគកូវីដ១៩ នៅព្រំដែន Kundli និង Tikri បានបង្ហាញថាគ្មានប្រយោជន៍ឡើយ។ លោកបានបន្តទៀតថា មានកសិករជាច្រើនមកពីភូមិ Rohtak, Sonepat និង Jind បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ ដែលបណ្តាលមកពីអាកប្បកិរិយានិងការទទឹងរឹងរួសមិនសមហេតុផល។

របាយការណ៍មួររដ្ឋបាល នៅស្រុកSonepat និយាយថា មានកសិករមកពីភូមិចំនួន ១៣ បានទៅចូលរួមការតវ៉ា នៅតាមព្រំដែនKundli និង Tikri ។

តាមប្រភពរបស់មន្រ្តី នៅក្នុងក្រសួងមហាផ្ទៃ បាននិយាយថា ក្រសួងកំពុងទទួលបានរបាយការណ៍ស្រដៀងគ្នាពីរដ្ឋ Punjab ដោយមានមនុស្សជាច្រើនបានស្លាប់នៅក្នុងគ្រួសារកសិករដែលចូលរួមក្នុងព្រះធម៌ជាពិសេសមកពីតំបន់ Malwa ។

មន្ត្រីក្រសួងមហាផ្ទៃបន្តឱ្យដឹងទៀតថា៖ ការដោះស្រាយនូវករណីឆ្លងរាលដាលកាន់តែច្រើនឡើង ៗ នៅតាមតំបន់ជនបទទាំងនេះ បាននឹងកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលឥណ្ឌា៕

ប្រភព៖ NDTV 

ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌាការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌាការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌាការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌាការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
ការតវ៉ារបស់កសិការឥណ្ឌា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T