ប្រទេសអាហ្សង់ទីន បានសម្រេចផ្អាករាល់ការប្រកួតបាល់ទាត់ក្នុងពេលមានការកើនឡើងនៃជំងឺកូវីដ-១៩

//s9.kh1.co/b0/b0c9f4c514e9a60a6d726492efce49280758b40d.jpg
កីទ្បា

 ២២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សមាគមបាល់ទាត់អាហ្សង់ទីន (AFA) កាលពីថ្ងៃសុក្របានផ្អាករាល់ការប្រកួតក្នុងលីគទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួនអស់រយៈពេល ៩ ថ្ងៃដោយសារតែករណីវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩

អាហ្សង់ទីន៖ សមាគមបាល់ទាត់អាហ្សង់ទីន (AFA) កាលពីថ្ងៃសុក្របានផ្អាករាល់ការប្រកួតក្នុងលីគទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួនអស់រយៈពេល ៩ ថ្ងៃដោយសារតែករណីវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

AFA បាននិយាយថាការសម្រេចចិត្តនេះប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកបុរសនិងស្ត្រី ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការប្រកួតក្នុងព្រឹត្តិការណ៍ Copa Libertadores ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនោះទេ។

  ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន (AFA)  
  ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន (AFA)  

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ AFA បន្តថា “នៅពេលនេះប្រទេសរបស់យើងត្រូវតែខិតខំដើម្បីគ្រប់គ្រងជំងឺរាតត្បាតដ៏សែនអាក្រក់នេះដែលជះឥទ្ធិពលដល់យើង។ AFA និងកីឡាបាល់ទាត់ទាំងអស់នឹងគោរព​តាមអាជ្ញាធរជាតិម្តងទៀតនិងពន្យារពេលសម្រាប់រាល់ការប្រកួតក្នុងស្រុកទាំងអស់រយៈពេល ៩ ថ្ងៃ” ។

ក្រសួងសុខាភិបាលអាហ្សង់ទីនបានរាយការណ៍ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ៣,៤ លាននាក់និងជាង ៧២,០០០ នាក់បានស្លាប់។

ករណីប្រចាំថ្ងៃថ្មីបានកើនឡើងលើសពី ៣០,០០០ នាក់ក្នុងសប្តាហ៍កន្លងមកនេះ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសចាប់តាំងពីមានការរាតត្បាត។

រូបតំណាង
រូបតំណាង

កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានដាក់ចេញនូវវិធានការណ៍បិទខ្ទប់នៅក្នុងតំបន់ដែលមានអត្រាឆ្លងខ្ពស់។

ការសម្រេចចិត្តរបស់ AFA កើតឡើងរយៈពេល ២៣ ថ្ងៃមុនពេលចាប់ផ្តើមការប្រកួតនៃព្រឹត្តិការណ៍ Copa America ដែលនឹងត្រូវធ្វើឡើងនៅអាហ្សង់ទីន។

អង្គភាពគ្រប់គ្រងបាល់ទាត់អាមេរិចខាងត្បូង CONMEBOL កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចចិត្តដកប្រទេសកូឡុំប៊ីពីសិទ្ធធ្វើជាសហម្ចាស់ផ្ទះនៃការប្រកួតចំពេលមានបាតុកម្មប្រឆាំងនឹងអំពើហឹង្សារបស់រដ្ឋាភិបាលនិងការកើនឡើងនូវករណីជំងឺ-១៩ នៅក្នុងប្រជាជាតិ Andean ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T