ខ្សែការពារ Felipe របស់ក្លិប Atletico Madrid ត្រូវបានជ្រើសរើសឲ្យចូលរួមក្រុមជម្រើសជាតិប្រេស៊ីលជាលើកទី ២

//s9.kh1.co/92/92bcb0062e172ff82ababa780c44296e15e4e12f.jpeg
កីទ្បា

 ២២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រម្សិលម៉ិញថាខ្សែការពារកណ្តាលរបស់ក្លិប Atletico Madrid កីឡាករ Felipe Monteiro ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសអេក្វាទ័រនិងប៉ារ៉ាហ្គាយ

ប្រេស៊ីល៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រម្សិលម៉ិញថាខ្សែការពារកណ្តាលរបស់ក្លិប Atletico Madrid កីឡាករ Felipe Monteiro ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសអេក្វាទ័រនិងប៉ារ៉ាហ្គាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Felipe Monteiro
  កីឡាករ Felipe Monteiro

កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវមកជំនួសកីឡាករ Lucas Verissimo របស់ក្លិប Benfica ដែលបានរងរបួសជើងក្រោយក្រុមរបស់ខ្លួនទទួលបានជ័យជម្នះ ៣-១ លើក្លិប Vitoria SC ក្នុងក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្កាល់កាលពីថ្ងៃពុធ។

កីឡាករ Felipe ធ្លាប់ត្រូវបានជ្រើសរើសជាលើកទី ២ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដោយបានបង្ហាញខ្លួនជាអន្តរជាតិក្នុងជ័យជម្នះ ៥-០ លើក្រុមអេលសាវ៉ាឌ័រកាលពីខែកញ្ញាឆ្នាំ ២០១៨ ។

  កីឡាករ Felipe Monteiro
  កីឡាករ Felipe Monteiro

ប្រទេសប្រេស៊ីលនឹងត្រូវប្រគួតតទល់ជាមួយនឹងប្រទេសអេក្វាទ័រនៅឯទីក្រុង Porto Alegre នៅថ្ងៃទី ៤ ខែមិថុនានិងជាមួយប្រទេសប៉ារ៉ាហ្គាយនៅឯទីក្រុង Asuncion នៃប្រទេសប៉ារ៉ាហ្គាយនៅ ៤ ថ្ងៃបន្ទាប់។

ក្រុមម្ចាស់ជើងឯកពិភពលោក ៥ សម័យមួយនេះ បច្ចុប្បន្នកំពុងនាំមុខគេក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ ប្រចាំតំបន់អាមេរិកខាងត្បូងដោយឈ្នះ ៤ ប្រគួតពីការប្រកួតជាច្រើន៕

  កីឡាករ Felipe Monteiro
  កីឡាករ Felipe Monteiro

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T