ប្រយ័ត្នឲ្យមែនទែន! Wright ដាស់តឿន Chelsea ថាកីឡាកររូបនេះអាចបំផ្លាញក្រុមមិនឲ្យមានកៅអីលេង UCL ឆ្នាំក្រោយ

//s9.kh1.co/dc/dc0394aec14922a3d28a5957621c32097a589aa7.jpg
កីទ្បា

 ២២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ian Wright ថា Werner អាចនឹងធ្វើឲ្យ Chelsea ដណ្ដើមចំណាត់ថ្នាក់លេខ៤នៅ Premier League មិនបាន

អង់គ្លេស៖ លោក Ian Wright មានការព្រួយបារម្ភថាក្លិបតោខៀវ Chelsea អាចនឹងរបូតតំណែងលេខ៤នៅក្នុងតារាង Premier League និងអាចគ្មានកៅអីទៅលេង Champions League នៅរដូវកាលក្រោយបើទោះបីជារដូវកាលនេះ Chelsea ធ្វើបានល្អដោយបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UCL ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chelsea
កីឡាករ Chelsea

ពេលនេះ Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League ដោយមាន៦៧ពិន្ទុក្នុងដៃ ខណៈលោកគ្រូបង្វឹក Thomas Tuchel ដែលចូលមកដឹកនាំតាំងពីខែមករាបានធ្វើឲ្យក្រុមលេងកាន់តែល្អជារឿយៗប៉ុន្តែពេលប៉ះនឹង Leicester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្លិបបែរជាទទួលបរាជ័យនិងខកខានឱកាសលើកពាន។

ខ្សែបម្រើ Mason Mount
ខ្សែបម្រើ Mason Mount

យ៉ាងណាមិញ ការប្រកួតនៅ Premier League នារដូវកាលនេះជិតនឹងឈានដល់ទីបញ្ចប់ហើយប៉ុន្តែលោក Ian Wright បែរជាគិតថាទោះ Chelsea ធ្វើបានល្អក៏មិនប្រាកដថាក្រុមមួយនេះរក្សាតំណែងលេខ៣បាននោះទេ និងថែមទាំងបានតឿនទៀតថា ខ្សែប្រយុទ្ធ Timo Werner អាចក្លាយជាកីឡាករដែលបំផ្លាញក្រុមមិនឲ្យមានកៅអីលេង Champions League នៅរដូវកាលក្រោយទៀតផង។

ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner

លោក Wright បានថ្លែងថា៖

ខ្ញុំគិតថា Liverpool នឹងយកឈ្នះ Crystal Palace ហើយខ្ញុំក៏គិតថា Aston Villa នឹងយកឈ្នះ Chelsea ដែរ។ នៅពេលដែលពួកយើងសម្លឹងមើលគ្រាប់បាល់ដែលពួកគេត្រូវការនិងគ្រាប់បាល់ដែល Chelsea ខកខានមិនបានស៊ុត ខ្ញុំគិតថា Villa នឹងក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ Chelsea ព្រោះមាន Jack Grealish និង Olliw Watkins ។ អ្នកមិនអាចទាយបានទេថា Chelsea នឹងទៅជាយ៉ាងណា តែអ្វីដែលខ្ញុំច្បាស់គឺ Timo Werner ប្រហែលស៊ុតបាល់ Offside ពីរបងដងទៀត ហើយស៊ុតបញ្ចូលទីពីរបីគ្រាប់ទៀត គេអាចនឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមប៉ុន្តែគេនឹងខាកខានឱកាសដែលធ្វើឲ្យ Chelsea មិនអាចចូលលេងនៅ UCL រដូវកាលក្រោយបាន។

លោក Ian Wright
លោក Ian Wright
លោក Ian Wright
ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T