ហេង ឡុង សុំឲ្យផេកនេះ ធ្វើការលុបចោល និងចេញមុខសំទោសជាសាធារណៈ ព្រោះសម្លៀកបំពាក់១ឈុត

//s9.kh1.co/28/285eb67aa4f88cbffbcb4e637bcaff41f74dd442.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅសុទ្ធៗ ស្រាប់តែ លោក ហេង ឡុង សុំឲ្យផេកនេះ ធ្វើការលុបរូបមួយសន្លឹកនេះចោល ព្រមទាំង ចេញសុំទោស ជាសាធារណៈទៀត

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ រដូវការប្រលង បវរកញ្ញាចក្រក្រវាឡកម្ពុជា ជិតឈានចូលមកដល់នោះ មហាជនបាន ទន្ទឹងរងចាំ តើឈុតតំណាងជាតិអ្វី ដែលបវរកញ្ញាកម្ពុជា នឹងស្លៀកលើឆាកអន្តរជាតិនោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មានទំព័រហ្វេសប៊ុក Miss Cambodia បានថតរូបចេញពីវីដេអូ ក្នុងបណ្តាញសង្គម TikTok នូវឈុតមួយកំប្លេ ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ដែលខណៈនោះ ខ្លួនបានសរសេរថា ៖ <ថ្វីត្បិតតែ ឈុតតំណាងជាតិនេះ មើលទៅសាមញ្ញា តែវាបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ មានអារម្មណ៍ថា ស្រលាញ់ឈុតតំណាងជាតិនេះខ្លាំងមែនទែន មានគំនិតច្នៃប្រឌិតខ្ពស់ សុំសរសើរ>។

គ្រាន់តែឃើញបែបនេះ លោក ហេង ឡុង បានបង្ហោះក្នុងបណ្តាញសង្គមភ្លាម សុំឲ្យម្ចាស់ផេក លុបហើយ សុំទោសជាសាធារណៈ ដោយរូបលោក បានអះអាងថា ៖

គំនូរឈុតតំណាងជាតិនេះ បង្ហាញពីភាពមិនសមរម្យ និងអពមង្គលចំពោះជាតិ ខ្វះអ្វីរូបតំណាងជាតិច្រើនណាស់ ហេតុអ្វីមិនយកមកបង្ហាញឲ្យពិភពលោកបានស្គាល់ផង?ក្នុងនាមខ្ញុំបាទជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សុំឲ្យម្ចាស់ផេក Miss Cambodia ធ្វើការលុបចោល និងចេញមុខសំទោសជាសាធារណៈ។

ហេង ឡុង 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

លោក ហេង ឡុង
លោក ហេង ឡុង
រូបភាព
រូបភាព
រូបភាព
រូបភាព
ហេង ឡុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T