ព្រះអើយ មើលមុខ មើលរាងធ្វើបុណ្យអ្វី Aum មិនចេះចាស់បែបនេះ?

//s9.kh1.co/35/35f047758da01164854287828e4a31de70f0c373.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជាតារាល្បី Aum នាងតែងតែបង្ហាញ ភាពលេចធ្លោ មិនដែលឲ្យអ្នកគាំទ្រខកចិត្តម្តងណាឡើយ។

ថៃ៖ អ្នកណាមិនស្គាល់ តារាសម្ដែងស្រីដ៏ល្បីប្រចាំទេសថៃ Aum Patcharapa រួមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ មិនដែលធ្វើឲ្យហ្វេនៗ ខកបំណងម្ដងណាឡើយ ដោយនាងតែងតែបង្ហាញ ភាពលេចធ្លោជូនទៅដល់អ្នកគាំទ្រជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលពិសេស បើងាកមកចាប់អារម្មណ៍លើរូបរាងនិងសម្រស់របស់តារាស្រីរូបនេះវិញ យើងឃើញថា Aum ​នៅតែខ្ញង់ ថែមទាំងស្រស់ស្អាតក្មេងជាងវ័យ មិនឲ្យអាយុមករារាំងភាពស្រស់បំព្រងរបស់នាងបាននោះឡើយ។ ដែលជាក់ស្ដែងតារាស្រីរូបនេះមានវ័យ៤០ប្លាយ ទៅហើយ តែនាងនៅតែធ្វើឲ្យអ្នកគាំទ្រមានភាពស្រឡាំងកាំង រាល់ពេលរូបនាងបង្ហាញខ្លួនម្តងៗ ដែលសឹងតែមិនជឿសោះថានាងមានអាយុចូលក្បាលលេខបួនទៅហើយ។

យ៉ាងណាមិញ ទោះជាចូលវ័យជិត ៤០ឆ្នាំហើយក្តី តែ Aum មើលទៅនៅតែក្មេង និងមិនចេះចាស់ទាល់តែសោះ ជាពិសេសគ្រប់ស្ទាយ៍ស្លៀកពាក់ របស់ Aum តែងតែជាម៉ូតថ្មី និងទាន់សម័យ ដោយមិនងាយជាន់ម៉ូតជាមួយតារាផ្សេងនោះឡើយ ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះ តារាស្រីសាច់ចាំរូបនេះ បានបង្ហោះរូបបញ្ចេញសម្រស់ ជាមួយនឹងអាវខ្លីពាក់កណ្តាលខ្លួន ខោពណ៌ផ្កាម៉ោងដប់ដ៏លេចធ្លោ បង្ហាញដងខ្លួន ដ៏ស្រលូនខ្ពស់ស្រឡះ អមនឹងផ្ទៃមុខដ៏ម៉ដ្ឋខៃគ្មានស្នាមជ្រាវជ្រួញសម្បីបន្តិចឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T