រថយន្ត​ទំនើបៗសរុបតម្លៃ ១៧ លានផោន របស់ Ronaldo ត្រូវ​បាន​ដឹក​​ទៅកាន់​អេស្ប៉ាញវិញ ធ្វើឱ្យមាន​ការ​សង្ស័យ​បែប​នេះ​ (មានវីដេអូ)

//s9.kh1.co/cb/cb3eda6993b30ea902bccfd3366583d553bde9da.jpg
កីទ្បា

 ២១-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

​Cristiano Ronaldo បានជំរុញឱ្យមានការសន្និដ្ឋានថា គាត់អាចនឹងវិលត្រឡប់ទៅកាន់ Real Madrid វិញ​ បន្ទាប់ពីរថយន្ដដែលមានតម្លៃសរុប ១៧ លានផោនរបស់គាត់ត្រូវបានដឹកទៅកាន់រដ្ឋធានីអេស្ប៉ាញ

អឺរ៉ុប៖ Cristiano Ronaldo បានជំរុញឱ្យមានការសន្និដ្ឋានថា គាត់អាចនឹងវិលត្រឡប់ទៅកាន់ Real Madrid វិញ​ បន្ទាប់ពីឃ្លាំងរថយន្ដដែលមានតម្លៃសរុប ១៧ លានផោនរបស់គាត់ត្រូវបានដឹកទៅកាន់រដ្ឋធានីអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះ បានចូលរួមជាមួយក្លិបយក្សអុីតាលីក្នុងឆ្នាំ ២០១៨ ហើយនៅតែមាន​មួយ​ឆ្នាំ​ទៀតលើកិច្ចសន្យា ៥៤០,០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់ ប៉ុន្តែហាក់ឯកោនៅក្នុងបន្ទប់ផ្លាស់សំលៀក​បំពាក់ ។

Cristiano Ronaldo
Cristiano Ronaldo

Ronaldo មានអាយុ ៣៦ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹបដំបូង Sporting Lisbon ក៏ដូចជា Real និង United ហើយគាត់កំពុងមានអារម្មណ៍មិនល្អ ដោយមិត្តរួមក្រុមដែលមិនពេញចិត្តដែល​គាត់ត្រូវ​បានផ្តល់ការយកចិត្តទុកដាក់ពីសំណាក់នាយកក្លឹប។ កាលពីសប្តាហ៍មុន មិត្តរួមក្រុមទាំងអស់ត្រូវបាននាំយក​ទៅហ្វឹក​ហាត់​រយៈពេលមួយថ្ងៃបន្ថែមទៀត ខណៈដែលកីឡាករព័រទុយហ្កាល់រូបនេះត្រូវបានគេផ្ដល់ឱ្យធ្វើដំណើរកំសាន្ដមួយ​ថ្ងៃដើម្បីទទួលរថយន្ត Ferrari HQ នៅ Maranello ក្បែរ Bologna ។

រថយន្តរបស់ Ronaldo ដែលត្រូវបានដឹកទៅប្រទេសអេស្ប៉ាញ

កាលពីដើមសប្តាហ៍នេះ វីដេអូមួយបានលេចចេញពីឃ្លាំងរថយន្តរបស់គាត់ដែលរួមមានរថយន្តម៉ាក Bugatti, Mercedes និង Maserati ដែលត្រូវបានដឹកចេញទាំងយប់ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Lisbon ។

បណ្តាញសារព័ត៌មានអេស្បាញ Record ឥឡូវនេះបានអះអាងថា រថយន្តទាំងនោះបានទៅដល់ទីក្រុងម៉ាឌ្រីដ ដែលបង្កើតឱ្យមានពាក្យចចាមអារាមអំពីការវិលត្រឡប់ទៅកាន់ Real ។

Cristiano Ronaldo
Cristiano Ronaldo

បន្ទាប់ពីចូលរួមជាមួយម៉ាឌ្រីដសម្រាប់តម្លៃឯតទគ្គកម្មពិភពលោកគឺ ៨០ លានផោនពីក្លិបបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០០៩ Ronaldo បានបំបែកកំណត់ត្រាគ្រប់ប្រភេទជាមួយ Los Blancos៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T