ត្រៀម! នៅថ្ងៃនេះ នឹងកើតមានបាតុភូតកម្រផ្ទួនៗ ដូចជាចន្ទ្រគ្រាស និងព្រះចន្ទខិតមកជិតផែនដីបំផុត

//s9.kh1.co/80/808453b25d4d146c50bfe52c135eaf76d697a166.jpg
បច្ចេកវិទ្យា

 ២៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចន្ទ្រគ្រាសមួយនេះនឹងកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីព្រះចន្ទបានខិតទៅជិតចំណុចនៅកៀកផែនដី។

កម្ពុជា៖ នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃសីល មានបាតុភូតធម្មជាតិធំៗចំនួនពីរនឹងកើតឡើងផ្ទួនៗ ដូចជាចន្ទ្រគ្រាស និងព្រះចន្ទខិតមកជិតផែនដីឬជាភាសាអង់គ្លេសហៅថា Supermoon ដែលនាំឲ្យព្រះចន្ទមានទំហំធំជាងពេលធម្មតាបន្តិច(៥.៩ភាគរយ ទៅ ៦.៩ភាគរយ)។ ចន្ទ្រគ្រាសកើតឡើងនៅពេល ភពផែនដីបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលរបស់ផែនដីជះទៅកាន់តំបន់លើឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនជាអ្នករស់នៅក្នុងប្រទេសអូស្ត្រាលី ផ្នែកខ្លះនៃភាគខាងលិចសហរដ្ឋអាមេរិក ភាគខាងលិចទ្វីបអាមេរិកខាងត្បូង ឬក៏ក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកអាចនឹងមើលឃើញឬយ៉ាងហោចណាស់មួយផ្នែកនៃបាតុភូតដ៏កម្រនេះ។ ចន្ទ្រគ្រាសមួយនេះនឹងកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីព្រះចន្ទបានខិតទៅជិតចំណុចនៅកៀកផែនដី។

ចន្ទ្រគ្រាសឆ្លងកាត់តំបន់នានា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ (រូបភាពពី Time and Date)
ចន្ទ្រគ្រាសឆ្លងកាត់តំបន់នានា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ (រូបភាពពី Time and Date)

ក្នុងប្រទេសកម្ពុជា ចន្ទ្រគ្រាសនឹងចាប់ផ្ដើមកើតឡើងនៅម៉ោង១៥:៤៧ ហើយរាហ៊ូលេបព្រះចន្ទអស់ទាំងស្រុងរយៈពេល១៤នាទី (នៅម៉ោង១៨:១១ ដល់ ១៨:២៥) នាំឲ្យព្រះចន្ទប្រែទៅជាពណ៌ក្រហម និងបញ្ចប់ព្រឹត្តិការណ៍នេះទាំងមូលនៅម៉ោង២០:៤៩ ដោយបាតុភូតនេះមានរយៈពេលសរុប ៥ម៉ោងនិង២នាទី នេះបើយោងតាមគេហទំព័រ Time and Date។

គួរបញ្ជាក់ផងដែរថា ដោយសារបាតុភូតចន្ទ្រគ្រាសកើតឡើង មុនពេលព្រះចន្ទរះនៅក្នុងប្រទេសកម្ពុជា ទើបផ្នែកចាប់ផ្ដើមនៃបាតុភូតនេះ មិនត្រូវបានគេមើលឃើញនោះទេ រហូតដល់ព្រះចន្ទរះឡើង(ម៉ោង១៨:២០) គឺចំពេលដែលរាហ៊ូលេបព្រះចន្ទអស់តែម្ដង (Total Lunar Eclipse)៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

ព្រះចន្ទនឹងប្រែទៅជាពណ៌ក្រហម កំឡុងបាតុភូតមួយនេះ
ព្រះចន្ទនឹងប្រែទៅជាពណ៌ក្រហម កំឡុងបាតុភូតមួយនេះ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T