មកដឹង​ពីអាថ៌កំបាំង​នៃធាតុ​ទាំង​​៤​ ​របស់​តារានិករ​នីមួយៗ

//s9.kh1.co/c2/c2219f73bed90cde2ea49a989cf45f231e622ccd.jpeg
យុវវ័យ

 ២២-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តើធាតុទាំង ៤ របស់តារានិករនីមួយៗ មានអាថ៌កំបាំងដ៏ទាក់ទាញយ៉ាងណា​ មកមើលទាំងអស់គ្នា!

យល់ដឹង៖ សញ្ញាសម្គាល់រាសីចក្រតារានិករទាំង ១២ ត្រូវបានដាក់ជាក្រុមជាមួយគ្នាជា បួនធាតុ។ ធាតុទាំងនោះមានដូចជា ធាតុខ្យល់ ធាតុទឹក ធាតុភ្លើង និងធាតុដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកទាំងអស់គ្នាឆ្ងល់ទេថា​ អ្វីទៅជាអាថ៌កំបាំងរបស់តារានិករទាំងអស់ បើយើងមកប្រៀបធៀបវា ជាមួយនឹងធាតុទាំង ៤ វិញនោះ?

ខាងក្រោមនេះនឹងលម្អិតជូននូវធាតុទាំង៤ ដែលមានទាក់ទងនឹងតារានិករទាំងអស់ ៖

រូបតំនាង ធាតុទាំង ៤
រូបតំនាង ធាតុទាំង ៤

១. ធាតុខ្យល់ ( Gemini Libra Aquarius)

ចំពោះតារានិករដែលជាធាតុខ្យល់ គឺរស់នៅដោយពឹងផ្អែកលើខួរក្បាលរបស់ខ្លួន។ ពួកគេតែងតែមានគំនិតថ្មីក្នុងការធ្វើអ្វីមួយ និងគិតបានយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្ដធ្វើ។ អាចនិយាយបានថា តារានិករទាំងនេះមានអារម្មណ៍ឆាប់ផ្លាស់ប្ដូរបន្ដិច។ តារានិករធាតុខ្យល់ទាំងនេះ ជាមនុស្សពូកែរវោហាសព្ទ ប៉ុន្ដែចំពោះរឿងស្នេហាវិញ ពួកគេដូចជាពិបាកយល់បន្ដិច។

ធាតុខ្យល់
ធាតុខ្យល់

២. ធាតុទឹក (Cancer Scorpio Pisces)

សម្រាប់តារានិករធាតុទឹកទាំងនេះ ជាមនុស្សដែលចូលចិត្ដការអាន ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។​ ជាមនុស្សដែលមានភាពអៀនខ្មាស់ច្រើន ប៉ុន្ដែចូលចិត្តវែកញែកអ្វីបានល្អិតល្អន់ល្អ មានចិត្ដគំនិត និងអារម្មណ៍ជ្រៅពិបាកវាស់ស្ទង់ណាស់។ ចំពោះអត្តចរិកវិញ គឺចូលចិត្ដការពារខ្លួនពីរឿងអ្វីមួយ មានចិត្ដមេត្ដាករុណា និងមានទេពកោសល្យល្អ។

ធាតុទឹក
ធាតុទឹក

៣. ធាតុដី (Taurus Virgo Capricorn)

ចំណែកឯតារានិករដែលមានធាតុដី មិនមែនពូកែខាងផ្លាស់ប្តូរស្ថានការណ៍ទេ ប៉ុន្ដែពួកគេមានសមត្ថភាពអាចផ្លាស់ប្ដូររឿងទាំងនោះមកជាល្អ និងមានប្រយោជន៍បាន។ ពួកគេច្រើនតែមានអារម្មណ៍មិនសូវជាសប្បាយចិត្ដប៉ុន្មាន ច្រើនមានរឿងក្នុងចិត្ដជានិច្ច ប៉ុន្ដែមិននិយាយចេញមកក្រៅ។ តារានិករធាតុដីទាំងនេះ មានអត្ដចរិករឹងរូសបន្ដិច ប៉ុន្ដែស្មោះត្រង់ និងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន។

ធាតុដី
ធាតុដី

៤. ធាតុភ្លើង​ ( Aries Leo Sagittarius)

ចំពោះតារានិករដែលមានធាតុភ្លើងទាំងនេះ មានសមត្ថភាពខ្លាំងក្លា ក្នុងការគ្រប់គ្រងស្ថានភាពណាមួយ ជាអ្នកដែលស្រលាញ់សេរីភាព និងមិនចូលអែបអបអ្នកណា។ ពួកគេចូលចិត្តសង្កេតមើលរឿងគ្រប់យ៉ាង ទោះជាហេតុផលមិនសមរម្យក៏ដោយ។ ជាមនុស្សដែលព្យាយាមគ្រប់គ្រងអារម្មណ៍របស់ខ្លួនគ្រប់កាលៈទេសៈ តាមធម្មជាតិផ្ដល់ឲ្យ ពួកគេចូលចិត្ដបរិច្ចាគអ្វីផ្សេងៗទៅឲ្យអ្នកអត់ខ្សោយ និងងាយនឹងអត់អោនឲ្យអ្នកដទៃ។

ធាតុភ្លើង
ធាតុភ្លើង

ប្រភព: crystalbarsoap

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T