ហេតុតែគេសេដ្ឋី និងល្បីមែន! Kylie និងសង្សារ តែងខ្លួនចម្លែកបែបនេះទៅហើយ នៅមានអ្នកងាកមើលទៀត

//s9.kh1.co/13/13fbdfc1d4136b51255d176991e682a1397f488c.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះជារវល់យ៉ាងណា ក៏ Kylie ផ្តល់ពេលវេលានាំកូនៗដើកម្សាន្តផ្តល់ភាពកក់ក្តៅឲ្យគេ។

បរទេស៖ ជាការពិតណាស់ នៅថ្ងៃទី ១៨ ខែឧសភា មហាសេដ្ឋីស្រី Kylie Jenner និងតារារ៉េប Travis Scott បានចំណាយពេលពេញមួយថ្ងៃដើម្បីយកកូនស្រីនិងចៅអាយុ ៣ ឆ្នាំរបស់ពួកគេដើរលេងនៅសួនកម្សាន្ត Disney។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គេសង្គេតឃើញថា Kylie Jenner អង្គុយក្បែរ Travis Scott នៅពេលដែលតារារ៉េបប្រុសរូបនេះ បានលើកកូនស្រីរបស់លោក ដាក់លើភ្លៅរបស់លោកនៅលើរទេះភ្លើងដែលកំពុងបើកបរនៅជុំវិញឧទ្យាន។ អ្នកទាំងពីរបានចូលរួមលេងកម្សាន្តយ៉ាងសប្បាយ ជាមួយនឹងមនុស្សដែលជាច្រើនដែលបានទៅ Disneyland កាលពីថ្ងៃអង្គារ។

យ៉ាងណាមិញ តារារ៉េបជនជាតិអាមេរិកល្បីឈ្មោះTravis Scott ពាក់ម៉ាសបិទមុខជិតពេញទំហឹងដើម្បីចៀសវាង ជំងឺ កូវីដ-១៩ ។ដោយឡែក Kylie Jenner ស្លៀកសម្លៀកបំពាក់ ជាមួយខោដែលមានចង្កេះខ្ពស់ចម្រុះពណ៌ និង ស្បែកជើងប៉ាតា។ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានពរកូនរបស់នាងហើយ បានយកចៅស្រីChicagoរបស់នាងទៅជាមួយផងដែរ។ 

មហាសេដ្ឋី និងជា ម្ចាស់យីហោគ្រឿងសំអាង Kylie លេងយ៉ាងរំភើបរីករាយជាមួយកូនស្រីរបស់នាងរាល់ហ្គេមដែលនាងចូលចិត្ត មិនតែប៉ុណ្ណោះ Kylie និង Travis បានពាក់ស្បែកជើងគូជាមួយគ្នាទៀតផង គូស្នេហ៍មួយគូនេះ មិនបានបញ្ជាក់ពីការជួបជុំរបស់ពួកគេទេ ប៉ុន្តែពួកគេបាននៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។ ទោះជាយ៉ាងណា Kylie និងមិត្តប្រុសតែងតែយកចិត្តទុកដាក់និងចំណាយពេលជាមួយកូនស្រីទោះបីពួកគេរវល់ការងារយ៉ាងណាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner និង មិត្តប្រុស និង កូនៗ
Kylie Jenner និង មិត្តប្រុស និង កូនៗ
Kylie Jenner និង មិត្តប្រុស និង កូនៗ
Kylie Jenner និង មិត្តប្រុស និង កូនៗ
Travis Scott
Travis Scott
Kylie jenner
Kylie jenner
Kylie និង កូនស្រី
Kylie និង កូនស្រី
Travis Scott និងកូនស្រី
Travis Scott និងកូនស្រី
Kylie និង កូនៗ
Kylie និង កូនៗ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T