El Caminito Del Rey គឺជាឈ្មោះកន្លែងផ្លូវដើរមួយកន្លែង ដ៏មានគ្រោះថ្នាក់ជាទីបំផុត ហើយឥលូវនេះកំពុងតែចាប់ផ្ដើម ទ្រុឌទ្រោម ដែលធ្វើឡើងនៅតាមជញ្ជាំងជ្រោះដ៏ជ្រៅ នៅ El Chorro ប្រអេស្ប៉ាញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវដ៏តូចចង្អៀតនៅតាមជញ្ចាំងជ្រោះនេះ ដំបូងឡើយគេធ្វើសំរាប់កម្មករ ដែលធ្វើការនៅ រោងចក្រវារីអគ្គីសនីនៅទឹកជ្រោះ Chorro និងទឹកជ្រោះ Gaitanejo ឆ្លងកាត់ទៅមក កាលពីឆ្នាំ ១៩០១ និងសាងសង់រួចនៅឆ្នាំ ១៩០៥។ ផ្លូវដ៏តូចចង្អៀតនេះមានទទឹកប្រវែងមួយម៉ែត្រ ហើយកំពស់លើសពី ១០០ម៉ែត្រពីលើទន្លេ។

មានមនុស្សជាច្រើននាក់ហើយ ដែលបានបាត់បត់ជីវិតដោយសារតែដើរតាមផ្លូវ ដ៏គ្រោះថ្នាក់នេះក្នុងកំឡុងឆ្នាំ ១៩៩៩ ដល់ ២០០០ ដែលធ្វើឲ្យរដ្ឋាភិបាលសំរេចចិត្តបិទផ្លូវនោះចោល។ កាលពីខែមិថុនា ឆ្នាំ២០១១ រដ្ឋាភិបាលនៅតំបន់ Andalusia និងរដ្ឋាភិបាលក្នុងស្រុក បានយល់ព្រមចូលចែករំលែកថវិការគ្នា ដើម្បីសាងសង់ផ្លូវនេះឡើងវិញ ក្នុងនោះរួមមាន កន្លែងចតរថយន្ដ និងសារមន្ទីរផងដែរ ដែលត្រូវចំណាយប្រាក់អស់ ១១,៦៦៣,១០០ដុល្លារអាមេរិក និងចំណាយពេលអស់ ៣ឆ្នាំក្នុងគំរោងសាងសង់នេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទីកន្លែងខាងលើនេះ? តើមានប្រិយមិត្តណាចង់ទៅទស្សនៈកិច្ចនៅទីនោះដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

































កែសម្រួលដោយ អៀង

ខ្មែរឡត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]