គ្មានស្នេហាគ្មានបញ្ហា! Zhao Liying ធ្វើខ្លួនខ្ញង់ៗ ផឹកស៊ីយ៉ាងសប្បាយ

//s9.kh1.co/bf/bf89e3ad3de308c6bd49bc6998272e7b1ff0d8be.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីលេងលះមួយរយៈ Zhao Liying កាន់តែលេងខ្លួនស្រស់ស្អាត។

ចិន៖ បន្ទាប់ពីលែងលះ Zhao Liying នាងមិនត្រឹមតែមមាញឹកនឹងកាលវិភាគផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរីករាយក្នុងរង្គសាលនិងច្រៀងខារ៉ាអូខេជាមួយក្រុមមិត្តភក្តិរហូតដល់ម៉ោង ៥ ព្រឹក ក្រៅពីនេះតារាស្រីរូបនេះបានផ្លាស់ប្តូរទាំងស្រុង ពី Shanghai ទៅកាន់ទីក្រុង Beijing ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតថ្មីដោយគ្មានការជាប់ចំណងអ្វីទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ គេកត់សម្គាល់ឃើញថា Zhao Liying នាងហាក់ធ្វើឲ្យខ្លួននាងកានតែមានភាពមមាញឹក និងមានសកម្មភាពជារៀងរាល់ថ្ងៃ ដូចជាមិនមានរឿងរ៉ាវអ្វីកើតឡើងបើទោះបីនាងទើបតែចែកផ្លូវគ្នាជាមួយស្វាមីក៏ដោយ។

ជាក់ស្ដែង ​មួយរយៈនេះ នាងហាក់ដូចជារីករាយនឹងខ្លួននាងយ៉ាងពេញទំហឹង ដោយនាងបានបង្ហាញពីភាពសប្បាយរីករាយទាំងការងារ ទាំងជីវិតផ្ទាល់ខ្លួន ដោយ ចូលក្លឹបកម្សាន្ត ជាញឹកញាប់ ថែមទាំងតែងខ្លួនខ្ញង់ៗបង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិសរសើរពេញៗមាត់ថា មេម៉ាយក្តៅស្រួយរូបនេះកាន់តែស្រស់ស្អាតបន្ទាប់ពីលេងលះស្វាមីរួចមក។

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T