មិនធម្មតា! ត្រឹមតែ១១ថ្ងៃ ករណីពុលស្រាផ្តាច់ជីវិតពលរដ្ឋដល់ទៅ១២នាក់ នៅស្រុកល្វាឯម

//s9.kh1.co/54/54b580d7866988fce1cb0f5b5a5c48a2382e8857.jpg
សង្គម

 ២១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ត្រឹមតែ១១ថ្ងៃ ករណីពុលស្រាផ្តាច់ជីវិតពលរដ្ឋដល់ទៅ១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល

កណ្តាល: យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខា ភិបាលស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍ មកមន្ទីរសុខាភិបាលខេត្តកណ្តាលថា មានករណីស្លាប់ចំនួន ២នាក់ កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខា ភិបាលខេត្ត ក៏បានចាត់ឱ្យ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេឃុំ និង ក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុស កូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សំណាកស្រាស
សំណាកស្រាស

បន្ទាប់មក នាយប់ថ្ងៃដដែលនោះក្រុមការងារ បានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុង ភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបាន ផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លទ្ធផលនៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់ កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡេះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែក សន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាម។

រូបភាព
រូបភាព

ជាទិន្នន័យសរុបជារួមចាប់ពីថ្ងៃទី៨ ដល់  ដល់ថ្ងៃទី១៩ ខែឧសភា នេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២គឺភូមិតាស្គរភូមិក្តីកណ្តាលឃុំសារិកាកែ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលមកពីការពុលស្រា៕

ចង់ជ្រាបឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលមានភ្ជាប់ជននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T