រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ លើកលែងតែផ្សារទាំងអស់នេះ

//s9.kh1.co/fa/fa04dc9c63a5f0bd2e122eacf42ae97f32402cbf.jpg
សង្គម

 ២១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ លើកលែងតែផ្សារទាំងអស់នេះ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាល សម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយចាប់អនុវត្តពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ក្នុងនោះដែរ រដ្ឋបាលបានអនុញាតិដំណើរការផ្សាររដ្ឋទាំងអស់ លើកលែងតែផ្សារមិនរៀបរយទាំងអស់ដូចជា៖ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារនៅក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និង ផ្សារតាមចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញាតឱ្យបើកដំណើរការទេ ដើម្បីចូលរួមបង្ការ និង​ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងសហគមន៍៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ បើទោះបីជាផ្សាររដ្ឋ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុញាតឱ្យដំណើរការយ៉ាងណាក្តី តែប្រជាពលរដ្ឋ ឬក៏អាជីវករទាំងអស់ គឺតម្រូវឱ្យគោរពវិធានការសុខភិបាល ដោយពាក់ម៉ាស់ រក្សារគម្លាតសង្គម១,៥ ម៉ែត្រ ពុំមានការប្រមូលផ្តុំគ្នា ជាពិសេស អនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួបញ្ជាក់ផងដែរថា​ ប្រសិនបើបុគ្គលណា ល្មើសនឹងបម្រាមនឹងវិធានការសុខភិបាល ត្រូវប្រឈមនឹងការផាកពិន័យដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖

https://s9.kh1.co/__image/w=650,h=433,q=100/8d/8d2eae2c4d23bb279d841daa9295d3a4a021af1d.jpg
https://s9.kh1.co/__image/w=640,h=331,q=100/b4/b48231c2edd62291a3ea387e6dedbfd58349555c.jpg
https://s9.kh1.co/__image/w=650,h=921,q=100/7c/7caf40029c2d435e02a6b9a99600da42be999258.jpg
https://s9.kh1.co/__image/w=650,h=924,q=100/70/70a79b70536e5650d5267752c1383dba4d575317.jpg
សេចក្តីសម្រេចរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T