រូបមួយសន្លឹកកាល ម៉ារីម៉ា នៅរៀន ពិតជាបង្ហាញថានាង ស្អាតបែបគ្មានជាតិគីមី!

//s9.kh1.co/eb/eb034a27a5647308f6546b38590d61b5a3192c1c.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា តាមពិតម៉ារីម៉ា មានមុខស្រស់ស្អាត តាំងតែពីក្មេងមកម្ល៉េះ ដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង

ហ្វីលីពីន: នាង Marian Rivera ឬដែលមហាជន និងប្រិយមិត្ត ពុកម៉ែ បងប្អូនបានស្គាល់ថាជា ម៉ារីម៉ា ដែលជាតារាស្រីហ្វីលីពីនដ៏ល្បីល្បាញមួយរូបនោះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបថតរបស់នាងកាលកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យត្រូវបានបង្ហោះលើបណ្តាញហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាង Marian Rivera 
នាង Marian Rivera 

យ៉ាងណាមិញនៅក្នុងរូបថតនោះ គេឃើញថាសម្រស់របស់ម៉ារីយ៉ា កាលពីនាងនៅជាសិស្ស រហូតមកទល់នឹងពេលនេះគឺមានសូវឃើញមានអ្វីប្រែប្រួលឡើយ ផ្ទុយទៅវិញមហាជន និងអ្នកគាំទ្រជាច្រើនបានកោតសរសើរនាងពីសម្រស់ដែលស្រស់ស្អាតតាមបែបធម្មជាតិពិតៗ ទម្រង់មុខមូលស្អាត និងស្នាមញញឹមដ៏ស្រស់ស្អាត អមដោយច្រមុះចុងស្រួចដែលធ្វើឲ្យនាងក្លាយជាតារាស្រីជនជាតិហ្វីលីពីនម្នាក់ដែលមានប្រជាប្រិយភាពម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។

នាង Marian Rivera 
នាង Marian Rivera 

សូមបញ្ជាក់ផងដែលថា គិតមកត្រឹមឆ្នាំ២០២១នេះ ម៉ារីម៉ា នាងមានអាយុ៣៧ឆ្នាំហើយ ខណ:ដែលនាងក៏មានស្វាមី និងកូនៗចំនួន២នាក់ ដែលជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍រវាងនាង និងស្វាមីដ៏មានសុភមង្គល៕

នាង Marian Rivera 
នាង Marian Rivera 
នាង Marian Rivera 
នាង Marian Rivera 
នាង Marian Rivera 
នាង Marian Rivera 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T