ហេតុតែស្រីស្អាត Davikah មកបែបជឿជាក់ទាំងមុខZin

//s9.kh1.co/64/64e92c7135d633ab55b81ce2ae95a442501457b9.jpg
តារា & កម្សាន្ដ

 ២០-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្រីស្អាត ធ្វើយ៉ាងមិចក៏នៅតែស្អាត Davikah មកទាំងមុខស៊ីនបែបជឿជាក់យ៉ាងនេះ។

ថៃ៖  បច្ចុប្បន្ននេះ គេឃើញថា តារាសម្ដែងស្រី Mai Davikah  តែងតែថតរូបបង្ហោះ សម្រាប់ហ្វេនៗបានឃើញពីសកម្មភាពខណៈពេលដែល នាងសម្រាកនៅផ្ទះ មិនបានចេញទៅណា។ ក្នុងនោះដែរ រាល់រូបភាព ដែលនាងបានបង្ហោះឃើញថា ពិតជាស្រស់ស្អាត និង​លេចធ្លោយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ នាងកាន់តែធ្វើឲ្យ អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើខ្លួន កាន់តែខ្លាំងឡើង។ បើទោះបី នៅតែផ្ទះក៏ពិតមែន តែរាល់សម្លៀកបំពាក់ និង ការរៀបចំខ្លួន គឺពិតជាទាក់ទាញ់យ៉ាងខ្លាំង ដោយរូបភាពនីមួយៗ នាងតែងតែបង្ហាញពីភាពស៊ិចស៊ី បញ្ចេញសាច់សខ្ចី និង រូបរាងតូចច្រឡឹង​ទៀតផង។

ដោយឡែក គេសង្គេតឃើញថា Davikah មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាត តែពេលតុបតែង Makeup នោះទេ ជាក់ស្ដែង ថ្មីៗនេះ រូបនាងបានចេញបង្ហាញខ្លួនជាមួយនឹងផ្ទៃមុខទទេស្អាតដោយគ្មានការ Makeup អ្វីបន្តិចសោះឡើយ អ្វីដែលពិសេស គឺគេសង្គេតឃើញថា នាងពិតជាជឿជាក់ក្នុងការបង្ហាញផ្ទៃមុខស៊ីនរបស់នាងឲ្យហ្វេនៗបានឃើញ។ លើសពីនេះ គឺតារាស្រីរូបនេះ ពិតជាស្រស់ស្អាតមិនចាញ់ពេលតុបតែងប៉ុន្មាននោះទេ ដោយផ្ទៃមុខនាងសរម៉ដ្ឋរលោង គ្មានស្នាមជ្រួញ ឬ មុខមួយគ្រាប់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T