ស្ងាត់ៗ កែវ វាសនា ដឹកដៃគ្រួសារទៅដំណើរកម្សាន្តយ៉ាងកក់ក្តៅ

//s9.kh1.co/fb/fb4ae5eeb614aa9b5ddfa1a4bf1cb98ed1513450.jpg
តារា & កម្សាន្ដ

 ២០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយសម្ងំនៅផ្ទះអស់ជាយូរ លោក កែវ វាសនា នាំគ្រួសារធ្វើដំណើរកម្សាន្តយ៉ាងរីករាយ។

កំពត៖   ក្រោយរៀបការមកជាច្រើនឆ្នាំ យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង លោក កែវ វាសនា ជាមួយនិងភរិយា នៅតែស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាគ្រប់សកម្មភាពនៅតាមបណ្ដាញសង្គម ធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែននឹងពួកគេសឹងគ្រប់គ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក កែវ វាសនា បានដឹកដៃគ្រួសារ មានភរិយា និងកូនៗជាទីស្រឡាញ់របស់លោក ធ្វើដំណើរកម្សាន្ត សាងសុភមង្គល យ៉ាងកក់ក្តៅនៅលើទឹកដីខេត្តកំពត ថែមទាំងបានបង្ហោះរូបភាព ដែលបង្ហាញពីភាពសប្បាយរីករាយ នៅលើដងព្រែក ជាមួយភរិយានិងកូនៗលោកទៀតផង ដែលធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរ។

យ៉ាងណាមិញ ក្រោយពីបង្ហោះរូបខណះពេលធ្វើដំណើរកម្សាន្តនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនសរសើរក៏ដូចជាច្រណែនពីជីវិតតារាប្រុសរូបនេះ ដែលតែងតែមានពេលវេលាសម្រាប់ក្រុមគ្រួសារ ថែមទាំងជាគូស្នេហ៍គំរូដោយពុំដែលឃើញមានរឿងអាស្រូវទៀតផង៕

សូមទស្សនារូបភាពខាក្រោម៖

កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
កែវ វាសនា និង គ្រួសារ
ភរិយាលោក កែវ វាសនា និង កូនស្រី
ភរិយាលោក កែវ វាសនា និង កូនស្រី
កែវ វាសនា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T