រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរក្នុងផ្សារសំរោងយ៉ោង​​ ស្រុកបាទី ខេត្តតាកែវ

//s9.kh1.co/1f/1fb91e315cf71376c5030e37f84021d20bb6c8b8.jpg
សង្គម

 ២០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម​ ការលក់ដូរក្នុងផ្សារសំរោងយ៉ោង​ ស្ថិតក្នុងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប​ ស្រុកបាទី

ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ដោយអភិបាលខេត្ត លោក អ៊ូច ភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា រដ្ឋបាលសម្រេចធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការប្រកបអាជីវកម្មលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ ច្រើនដោយបានប៉ះពាល់ដោយផ្ទាល់ និង​ប្រយោល ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីសម្រេចនោះដែរ ត្រង់ប្រការ១ បានបញ្ជាក់ថា រាល់អាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារសំរោងយ៉ោង ត្រូវផ្អាកចាប់ពីម៉ោង ៥៖០០ នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដើម្បីធ្វើការកាត់ផ្តាច់ច្រវ៉ាក់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក៏ដូចជាភូមិសាស្ត្រ ដែលបានបិទខ្ទប់ និង ជៀសវាងជំងឺនេះ ឆ្លងរាលដាលទៅតំបន់ដទៃទៀត។

ចំណែកឯ អាជីវករទាំងអស់ មានកាតព្វកិច្ច ត្រូវផ្តល់នូវការសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់សំណាកតេស្តរកវីរុសកូវីដ១៩៕

សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖

https://s9.kh1.co/__image/w=650,h=924,q=100/50/502da3fea54ad65dd0271f4bcf1c5a0dd2371957.jpg
https://s9.kh1.co/__image/w=650,h=916,q=100/ea/ea16f24abb465a464d37477b757628421d09fd1e.jpg
សេចក្តីសម្រេចរដ្ឋបាលខេត្តតាកែវ
សេចក្តីសម្រេចរដ្ឋបាលខេត្តតាកែវ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T