ទម្លាយប្រវត្តិពិត របស់បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំកន្លង

//s9.kh1.co/a5/a5e443d745f6a29dec42fa4716e3af6287f504ca.jpg
តារា & កម្សាន្ដ

 ២០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តោះមកមើលសម្រស់ និងប្រវត្តិខ្លះៗ របស់បវរកញ្ញាចក្រក្រវាឡកម្ពុជា កន្លងមកប៉ុន្មានដួងនេះ ពិតជា ស្រស់ស្អាត និងមិនធម្មតាប៉ុន្មានទេ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ការប្រកួត បវរកញ្ញាចក្រវាឡ ២០២០ ត្រូវបានបញ្ចប់ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយបវរកញ្ញាប្រទេសម៉ិចស៊ីកូ ជាម្ចាស់មកុដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើក្រឡេកមកមើលកម្ពុជាវិញ ការប្រកួតទើបកន្លងផុតទៅមិនទាន់ប៉ុន្មានថ្ងៃផង ស្រាប់តែ ពាក្យជ្រើសរើសបេក្ខនារីបន្ទាប់ ត្រូវបានប្រកាសជាផ្លូវការ ជាមួយគ្នានេះ មហាជនស្ទើរគ្រប់គ្នា ទន្ទឹងរងចាំ តើនរណាជា ម្ចាស់ជ័យលាភីបន្ទាប់ នៅក្នុងឆ្នាំ ២០២១នេះ ។ 

ជាមួយគ្នា តោះទៅមើលពី សម្រស់ និងប្រវត្តិខ្លះ របស់ បវរកញ្ញាចក្រវាឡកម្ពុជា ទាំង៣រូបកន្លងមក ថាមានសមត្ថភាព និងសម្រស់ ស្អាត ល្អ ដល់កម្រិតណានោះ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. កញ្ញា ប៊ី សុធារី ៖ រូបនាង ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ កើតក្នុងថ្ងៃទី ៣ មេសា ១៩៩៨ ពេលប្រកួត រូបនាងទើបមានអាយុ ១៩ឆ្នាំ នាងមានកម្ពស់ ១,៧៣ ម៉ែត្រ រូបនាង ត្រូវបានគេស្គាល់ថា ជាបវរកញ្ញាតំណាងកម្ពុជា ដំបូងគេ ក្នុងការប្រកួតសម្រស់ បវរកញ្ញាចក្រវាឡ ការប្រកួតសម្រស់ដ៏ធំរបស់ពិភពលោក។

កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 

២.កញ្ញា រឿន ណាត ៖ បវរកញ្ញាទី ២ តំណាងឲ្យកម្ពុជា ក្នុងការចូលរួម ការប្រកួត បវរកញ្ញាចក្រវាឡ ២០១៨ ដែលមានដើមកំណើត ក្នុងខេត្តកំពង់ចាម កើតនៅថ្ងៃទី ១ កញ្ញា ១៩៩៥។ រូបនាង បានចូលរួមប្រកួត បវរកញ្ញាចក្រវាឡ នេះក្នុងអាយុ ២២ឆ្នាំ ជាមួយគ្នានេះ ជាមួយគ្នា រូបនាងត្រូវបាន គេដឹងថា ធ្លាប់ធ្វើការ ជា DJ នៅ ABC។ ប្រសិនបើក្រឡេកទៅមើល សម្រស់រូបរាងខាងក្រៅវិញ រូបនាង មានកម្ពស់ដល់ទៅ ១,៧០ ម៉ែត្រ។

កញ្ញា រឿន ណាត 
កញ្ញា រឿន ណាត 
កញ្ញា រឿន ណាត 
កញ្ញា រឿន ណាត 
កញ្ញា រឿន ណាត 
កញ្ញា រឿន ណាត 

៣.កញ្ញា សំណាង អាលីណា ៖ បវរកញ្ញាកម្ពុជា ទី៣ ដែលតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាឡ ២០១៩។ រូបនាង ជាអ្នករស់នៅក្នុង រាជធានីភ្នំពេញ កើតនៅថ្ងៃទី ២៤ កុម្ភៈ ២០០១ ដែលក្នុងពេលប្រកួតនោះ នាងទើបមានអាយុ ១៨ឆ្នាំតែប៉ុណ្ណោះ ក្នុងនោះ រូបនាងត្រូវបានគេ ដឹងថា ជានិស្សិតបន្តការសិក្សា នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ។

កញ្ញា សំណាង អាលីណា
កញ្ញា សំណាង អាលីណា
កញ្ញា សំណាង អាលីណា
កញ្ញា សំណាង អាលីណា
កញ្ញា សំណាង អាលីណា
កញ្ញា សំណាង អាលីណា

៤.កញ្ញា រ៉េត សារីតា ៖ បវរកញ្ញាកម្ពុជា ទី៤ ដែលតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាឡ ២០២០ រូបនាង មានដើមកំណើត កើតក្នុងរាជធានីភ្នំពេញ កើតនៅថ្ងៃទី ២២ ធ្នូ ១៩៩៤ ដែលគិតមកដល់សព្វថ្ងៃ មានអាយុ២៦ឆ្នាំ រូបនាង មានកម្ពស់ ១,៦៥ ម៉ែត្រ ប្រសិនបើក្រឡេក ទៅមើលពី ប្រវត្តិការសិក្សារបស់នាង ក៏មិនធម្មតាដែរ រូបនាង ត្រូវបានគេស្គាល់ថា ជានិស្សិតថ្នាក់អនុបណ្ឌិត ភ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ រូបនាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញ ជាមួយគ្នានេះ រូបនាងជា អតីតសិស្សមកពី សាលា Lycée Français René-Descartes ហើយរូបនាង ធ្លាប់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ភាសាអង់គ្លេស នៅវិទ្យាស្ថានវណ្ណដា មិនតែប៉ុណ្ណោះ រូបនាងក៏មាន ប្រវត្តិការងារជាច្រើន ដទៃទៀតដែរ៕

កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
ប៊ី សុធារីរឿន ណាត រ៉េត សារីតាសំណាង អេលីណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T