ចាប់ដៃគ្នាជាប្តីប្រពន្ធ២ឆ្នាំ ណាខុន ពោលពាក្យបែបនេះ ដាក់ភរិយាខ្លួន

//s9.kh1.co/d1/d1d83e64bf3ea2814f82adcdebf6ac29bc9a3fa9.jpg
តារា & កម្សាន្ដ

 ២០-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្វាមីដែលមនុស្សស្រីប្រាថ្នា លោក ណាខុន បង្ហោះរូបគម្រប់ខួប២ឆ្នាំ ថែមទាំងពោលពាក្យយ៉ាងកក់ក្តៅបែបនេះទៅកាន់ភរិយា។

សៀមរាប៖ ប្រិយមិត្តអ្នកដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគខ្មែរប្រាកដជាបានស្គាល់រួចមកហើយតារាសម្ដែងប្រុសរូបសង្ហា រាងខ្ពស់ស្រលះ មុខមានមន្តស្នេហ៍ នោះគ្មានអ្នកណាក្រៅពីលោក ណាខុន នោះទេ ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែទទួលបានភាពល្បីល្បាញក្នុងវិស័យសង្គមសិល្បៈ ដោយបច្ចុប្បន្ន រូបលោកមានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្តនិងស្ពតពាណិជ្ជកម្មផ្សេងៗ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយើងក្រលេកមើលជីវិតឯកជនរបស់លោកវិញ បើទោះបីរវល់នឹងការងារយ៉ាងណាក៏ដោយក៏លោកនៅតែចំនាយពេលយ៉ាងផ្អែមល្ហែមជាមួយភរិយារបស់លោកផងដែរ ហើយជារឿយៗលោកតែងតែមានដំណើរកម្សាន្តជាមួយភរិយារបស់លោកដើម្បីបង្កើនចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ។

ជាក់ស្ដែង ថ្ងៃនេះ ត្រូវជាថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍ ២ឆ្នាំ របស់តារាប្រុសរូបនេះ និង ភរិយាលោកក៏បានបង្ហោះរូបភាពយ៉ាងសាមញ្ញ តែពោរពេញទៅដោយភាពកក់ក្ដៅនៅក្នុងរង្វង់គ្រួសាររបស់លោក ហើយថែមទាំងពោលពក្យយ៉ាងកក់ក្តៅទៅកាន់ភរិយាបែបនេះថា៖ 

ថ្ងៃនេះជាថ្ងៃគម្រប់ខួប 2 ឆ្នាំរបស់ខ្ញុំ ដែលខ្ញុំបានចាប់ដៃគ្នារស់នៅជាមួយគ្នាជាប្ដីជាប្រពន្ធ បងសន្យាថានឹងមើលថែអូននិងកូនជារៀងរហូត សូមឱ្យគ្រួសាររបស់ខ្ញុំជួបតែសុភមង្គលជួបតែរឿងល្អៗនឹងមានសេចក្ដីសុខជារៀងរហូតHappy Anniversary  

ណាខុន

សូមទស្សនារូបភាពខាងក្រោម៖

ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន និង​ ភរិយា
ណាខុន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T