អីយ៉ាស់! ក្លិបគីឡូធ្ងន់នៅអេស្ប៉ាញមួយនេះបានទាក់ទងទៅ Harry Kane

//s9.kh1.co/14/140538cfd397aea7a5e86b2a59c02fef0a799af5.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Barcelona បានទាក់ទងទៅ Harry Kane

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅខ្សែប្រយុទ្ធ Harry Kane ដើម្បីចែចូវយកគេមកលេងនៅទឹកដីកីឡដ្ឋាន Camp Nou នៅដំណាច់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ព័ត៌មាននៃការចាកចេញរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះពីក្លិប Tottenham Hotspur បានផ្ទុះឡើងធ្វើឲ្យបណ្ដាក្លិបធំៗនៅអឺរ៉ុបដូចជា Manchester United, Manchester City នាំគ្នាដាក់សំណើចង់ទិញយកគេហើយ Barcelona ក៏ជាក្លិបមួយក្នុងនោះដែរ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Barcelona ចង់យក  Kane មកពង្រឹងតំបន់ប្រយុទ្ធឲ្យមុតស្រួច ព្រោះនៅរដូវកាលនេះ ក្លិបឈ្នះបានតែពាន Copa Del Rey មួយគត់ ។ ម្យ៉ាងទៀតក្លិបក៏ចង់យកគេមកជំនួសខ្សែប្រយុទ្ធ Luis Suarez ដែលចាកចេញទៅលេងនៅ Atletico Madrid ដែរ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Erling Haaland ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះដែរប៉ុន្តែ Kane គួរតែមានតម្លៃខ្លួនទាបជាងទើបវាស័ក្តិសមសម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ក្រៅពី Kane ក្លិប Barcelona ក៏ចង់នាំយកកីឡាករចំណូលថ្មីមួយចំនួនដូចជា Sergio Aguero, Memphis Depay ,Eric Garcia និង Georginio Wijnaldum ផងដែរ៕

ខ្សែការពារ  Eric Garcia និង Sergio Aguero
ខ្សែការពារ  Eric Garcia និង Sergio Aguero
ខ្សែបម្រើ Georginio Wijnaldum និង Memphis Depay
ខ្សែបម្រើ Georginio Wijnaldum និង Memphis Depay

ប្រភពexpress

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T