ស្អាតណាស់! បែកធ្លាយឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid ដាក់លក់ក្នុងហាងមួយនៅអូស្ត្រាលី

//s9.kh1.co/61/61421343541467fc94d5eea89031083662f8c963.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid ដាក់លក់នៅអូស្ត្រាលី

អូស្ត្រាលី៖ ក្លិបអធិរាជស Real Madrid មិនទាន់បានបញ្ចេញឯកសណ្ឋានរដូវកាលថ្មី ២០២១-២០២២ នៅឡើយទេ ប៉ុន្តែ ឈុតក្នុងដីថ្មីនេះបានបែកធ្លាយពេញបណ្ដាញអ៊ីនធើណេតមុនទៅហើយ ដោយហាងលក់សម្ភារៈកីឡាមួយនៅ អូស្ត្រាលី បានយកវាមកដាក់លក់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Real Madrid
កីឡាករ Real Madrid

ហាងនោះមានឈ្មោះថា Rebel Sport ស្ថិតក្នុងទីក្រុង ម៊ែលប៊ូន ដោយអាវម៉ូតថ្មីនេះមានផ្ទៃពណ៌សសុទ្ធដូចរដូវកាលមុនដែរ គ្រាន់តែដូរឆ្នូតនៅខាងលើស្មាអាវទៅជាពណ៌ទឹកប៊ិចចាស់ ហើយត្រង់កអាវរាងមូលនោះមានឆ្នូតពីរជាន់គឺពណ៌ទឹកក្រូចមួយជាន់ និងពណ៌ខៀវចាស់មួយជាន់ទៀត។

ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid
ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid

ចំណែកត្រង់ដៃអាវខ្លីក៏ដូចគ្នាគឺលាយឆ្នូតពណ៌ទឹកក្រូចនិងពណ៌ខៀវចាស់ រីឯមនិមិត្តសញ្ញារបស់ក្រុមហ៊ុនអាវ Adidas ដែលឧបត្ថម្ភឲ្យ Real Madrid គឺប្ដូរទៅជាពណ៌ទឹកក្រូចវិញ។ ស្លាកសំគាល់ Emirates ក្រោមពាក្យស្លោក Fly Better របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៃសាធារណរដ្ឋអារ៉ាប់រួម ប្ដូរទៅជាពណ៌ខៀវចាស់ដាក់ចំកណ្ដាលអាវ។

ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid
ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid
ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid
ឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺក្រៅពីអាវរបស់ Real Madrid ហាងមួយនោះក៏បានដាក់លក់ឯកសណ្ឋានថ្មីរបស់ក្លិបសេះបង្កង់ Juventus ដែលក្លិបបានផ្សព្វផ្សាយជាផ្លូវការផងដែរ៕

ឯកសណ្ឋានរបស់ Juventus និង Real Madrid
ឯកសណ្ឋានរបស់ Juventus និង Real Madrid

ប្រភពmarca

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T