គ្រូបង្វឹកក្លិបយក្សនៅ PL មួយនេះបង្ហើបថា ក្លិបបើកទ្វារចាំស្វាគមន៍ Kane ជានិច្ច

//s9.kh1.co/9c/9c940e6166f5241de9162cd589883abcfc297955.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Solskjaer ឲ្យតម្រុយថាក្លិបស្វាគមន៍ខ្សែប្រយុទ្ធ Harry Kane ជានិច្ច

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer នៃក្លិបបិសាចក្រហម Manchester United បានបង្ហើបថាក្លិបនឹងទិញយកខ្សែប្រយុទ្ធថ្មីនៅរដូវក្ដៅនេះ បើទោះបីជាខ្សែប្រយុទ្ធ Edinson Cavani បន្តកុងត្រាថែម១ឆ្នាំទៀតក៏ដោយដែលនោះអាចជាតម្រុយថាក្លិបនឹងស្វាគមន៍ ខ្សែប្រយុទ្ធ Harry Kane ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Kane នឹងចាកចេញពីក្លិបខ្នាយមាន់មាស Tottenham Hotspur នៅដំណាច់រដូវកាលបន្ទាប់ពីខកខានឱកាសលើកពានសរុប១៣ឆ្នាំមកហើយព្រោះគេមានបំណងចង់លើកពានជាមួយក្លិបដែលគេលេង ជាពិសេសគឺពាន Premier League ទើបធ្វើឲ្យក្លិបនៅអង់គ្លេសដទៃទៀតចាប់អារម្មណ៍ចង់បានប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane


កន្លងមក Manchester City, Chelsea, Barcelona និង Manchester United សុទ្ធតែចង់ទិញយកគេទាំងអស់ ប៉ុន្តែឥលូវនេះ Solskjaer បានបង្ហើបឲ្យដឹងហើយថាក្លិបត្រៀមស្វាគមន៍ខ្សែប្រយុទ្ធថ្មី បើទោះបីជា Cavani ស្នាក់នៅ Old Trafford បន្តក៏ដោយ។

ខ្សែប្រយុទ្ធ Harry Kane និង Ole Gunnar Solskjaer 
ខ្សែប្រយុទ្ធ Harry Kane និង Ole Gunnar Solskjaer 


ថ្លែងប្រាប់អ្នកសារព័ត៌មាន Sky Sports លោកគ្រូបាននិយាយថា៖

ពួកយើងកំពុងធ្វើគ្រប់យ៉ាងដើម្បីពង្រឹងក្រុមទាំងមូល ពិតណាស់ថាមានអ្វីជាច្រើនយ៉ាងដែលយើងត្រូវគិត នៅពេលដែលយើងដាក់កីឡាករឲ្យចូលលេងរួមគ្នា។ ខ្ញុំមិនបានមានន័យថាបើ Edi ស្នាក់នៅបន្តនោះខ្សែប្រយុទ្ធផ្សេងមិនអាចផ្ទេរមកក្លិបយើងបាននោះទេ។ ពិតណាស់ថា Edi បន្តកុងត្រា ប៉ុន្តែតើក្លិបមានខ្សែប្រយុទ្ធល្អៗប៉ុន្មាននាក់? ខ្ញុំមិនអាចនិយាយបានថាពួកយើងនឹងមិនទិញយកខ្សែប្រយុទ្ធមកបានឡើយ ព្រោះពួកយើងកំពុងស្វែងរកកីឡាករដើម្បីយកមកពង្រឹងក្រុម។ ពួកយើងបានជាប់ចំណាត់ថ្នាក់ទាំង៣នៅពីររដូវកាលហើយប៉ុន្តែពួកយើងមិនទាន់ឡើងមកឈរនៅចំណុចដែលពួកយើងចង់បានទេ។ដូច្នេះពួកយើងត្រូវការពង្រឹងខ្លួនឯងដើម្បីប្រកួតប្រជែងជាមួយក្រុមផ្សេងទៀតនៅរដូវកាលក្រោយ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T