កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ ប្រទេសចិនបានបើកសម្ភោធន៏ ស្ថានីយ៏រថភ្លើងចុងក្រោយបង្អស់ និងធំជាងបំផុត នៅក្នុងប្រទេសចិន ដែលបានសាងសង់ នៅក្នុងឆ្នាំ២០១២ ឲ្យប្រើប្រាស់ជាផ្លូវការ ដែលវាមានទីធ្លាធំទូលាយ ដូចប្រលានយន្តហោះអីចឹង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្ថានីយ៏រថភ្លើងចុងក្រោយបង្អស់ និងធំជាងបំផុតនៅក្នុងប្រទេសចិន ហើយទើបតែបើកសម្ភោធន៏នោះ មានឈ្មោះថា Hangzhou East Railway Station មានទីតាំងស្ថិតនៅក្នុងខេត្ត Zhejiang ទីក្រុង Hangzhou ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា រៀងរាល់ថ្ងៃមានអ្នកដំណើររាប់លាននាក់ បានមកស្ថានីយ៏រថភ្លើងនេះ ដើម្បីធ្វើដំណើរតាមរថភ្លើង ដែលស្ថានីយ៏រថភ្លើងនេះ មានរហូតដល់ទៅ ៣០ខ្សែឯណោះ៕



























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]