ថាម៉េច? Ronaldo ចាប់ផ្ដើមឲ្យតម្រុយ ថាចាកចេញពី Juventus ហើយ!

//s9.kh1.co/8b/8b3924eb1feb2151bf6b5aa3d72e44f29e570943.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo ដឹកជញ្ជូនឡានទាំងអស់ចាកចេញពីទីក្រុង Turin

អ៊ីតាលី៖ ថ្មីៗនេះក្រោយក្លិបសេះបង្កង់ Juventus ធ្លាក់ចេញពី Champions League និងកំពុងស្ថិតក្នុងហានិភ័យត្រូវកាត់ចេញទៅលេងនៅ Europa League ឆ្នាំក្រោយ ដោយសារមកទល់ពេលនេះហើយក្លិបនៅឈរលេខរៀងទី៥នៅឡើយទើបព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចែកផ្លូវជាមួយក្លិបនៅដំណាច់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ហើយឥលូវនេះ អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលណាស់ពេល Ronaldo បានជញ្ជូនរថយន្តផ្ទាល់ខ្លួនរបស់គេទាំងអស់ដឹកចេញពីទីក្រុង Turin ទៀតផង។

ឡានរបស់ Ronaldo
ឡានរបស់ Ronaldo

គេហទំព័រ Per Sempre Calcio បានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មភាពឡានរបស់ Ronaldo ត្រូវក្រុមហ៊ុនដឹកជញ្ជូនមួយបានមកយកដោយដាក់ពួកវាលើឡានធំមួយ។

ឡានរបស់ Ronaldo
ឡានរបស់ Ronaldo
ឡានរបស់ Ronaldo
ឡានរបស់ Ronaldo
ឡានរបស់ Ronaldo
ឡានរបស់ Ronaldo

សារព័ត៌មានអ៊ីតាលី Rodo Cargo បានបង្ហើបឲ្យដឹងថាឡានទាំងអស់គឺមានចំនួន៧គ្រឿង និងត្រូវដឹកចាកចេញពីទីក្រុង Turin ដោយគេមិនបានដឹងពីគោលដៅច្បាស់លាស់ឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយឡែក ក្រោយព័ត៌មានចាកចេញរបស់ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់នេះផ្ទុះឡើងគឺ មានក្លិបមួយចំនួនដូចជា Real Madrid, Manchester United, Sporting Lisbon និង Paris Saint-Germain ដែលចាប់អារម្មណ៍ចង់បាន Cristiano Ronaldo ប៉ុន្តែមិនទាន់មានការចរចាណាមួយកើតឡើងឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ផ្ទេរពី Real Madrid មក Juventus កាលពីឆ្នាំ២០១៩ ដោយរកបាន១០០គ្រាប់ហើយឲ្យក្លិបតែគេនៅសល់កុងត្រាមួយឆ្នាំទៀតឯណោះដោយប្រាក់ឈ្នួលក្នុងមួយសប្តាហ៍បានរហូតដល់ទៅ ៥សែន៤ម៉ឺនផោន(ស្មើនឹងប្រមាណ៧សែន៦ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពmarca

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T