សណ្ឋាគារក្រោមដីមួយកន្លែង មានឈ្មោះថា “SilverMine Hotel” ស្ថិតក្នុងប្រទេស Sweden បានជាប់ឈ្មោះជាសណ្ឋាគារក្រោមដី ដែលមានជម្រៅជ្រៅបំផុត នៅលើពិភពលោក។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សណ្ឋាគារក្រោមដី “SilverMine Hotel” នេះ មានជម្រៅរហូតដល់ទៅ ១៥០ម៉ែត្រឯណោះ ហើយបានជាប់ឈ្មោះជាសណ្ឋាគារក្រោមដី ដែលមានជម្រៅជ្រៅបំផុត លើពិភពលោក។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារមួយនេះ គឺបានធ្វើឡើង នៅក្នុងអណ្តូងរ៉ែមួយ ស្ថិតក្នុងប្រទេស Sweden ហើយការស្នាក់នៅក្នុងសណ្ឋាគារនោះ នៅពេលយប់ គឺមានភាពខុសប្លែកពីធម្មតា ដោយមានអ្នកនាំផ្លូវ ដើម្បីដើរមើលទេសភាពនៅក្នុងនោះ និងប្រព័ន្ធការពារសុវត្ថិភាព នៅក្នុងសណ្ឋាគារនោះផងដែរ ចំនែកឯសីតុណ្ហភាពវិញ គឺមានកំរិតត្រឹមតែ ២អង្សាប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ភ្ញៀវដែលមកស្នាក់នៅ នៅក្នុងសណ្ឋាគារនោះ មានផលលំបាកខ្លះៗដូចជា មិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទ ហើយបន្ទប់ទឹក គឺស្ថិតនៅផ្នែកខាងលើនៃសណ្ឋាគារ ដែលធ្វើឲ្យភ្ញៀវលំបាកក្នុងការដើរទៅ៕







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]