មកមើលការព្យាករណ៍ផ្នែកហិរញ្ញវត្ថុ របស់តារានិករទាំង ១២ ក្នុងឆ្នាំ ២០២១

//s9.kh1.co/be/bec751d1951f7207ec3a85182d03c4d1fc0c6f19.jpeg
យុវវ័យ

 ១៨-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកមើលទាំងអស់គ្នា ថាផ្នែកហិរញ្ញវត្ថុរបស់អ្នកមានលក្ខណៈបែបណាក្នុងឆ្នាំ ២០២១ នេះ!

យល់ដឹង៖ ហិរញ្ញវត្ថុពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតដើម្បីយកមកចិញ្ចឹមជីវិត ផ្គត់ផ្គង់គ្រួសារ ឬក៏កសាងអនាគត។ខាងក្រោមនេះនឹងបង្ហាញលោកអ្នក អំពីការព្យាករណ៍ផ្នែកហិរញ្ញវត្ថុរបស់អ្នក តាមរយៈតម្រាតារានិករទាំង ១២ ក្នុងឆ្នាំ ២០២១ នេះ ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

♈️ Aries (Mar 21 – Apr 19)

នៅពាក់កណ្តាលខែកក្កដា ហិរញ្ញវត្ថុរបស់អ្នកទំនងជាមានការផ្លាស់ប្តូរ។ អាស្រ័យលើសកម្មភាព និងការវិនិយោគរបស់អ្នក។ វាអាចប្រសើរ ឬអាក្រក់ជាងនេះ ក៏ថាបាន។ ប្រើទេពកោសល្យរបស់អ្នក ដើម្បីរកផលប្រយោជន៍នៅឆ្នាំនេះ។ឆ្នាំ ២០២១ អាចជាឆ្នាំដែលចំណូលចិត្តរបស់អ្នក អាចជួយអ្នករកប្រាក់ដល់អ្នកបាន។ នៅក្នុងឆ្នាំនេះវាក៏ជាការឈ្លាសវៃផងដែរ ប្រសិនបើអ្នកមានមធ្យោបាយដើម្បីវិនិយោគលើអចលនទ្រព្យ។

♉️ Taurus (Apr 20 – May 20)

ហោរាសាស្ដ្រឆ្នាំ ២០២១ ព្យាករណ៍ថា នេះគឺជាឆ្នាំដ៏អស្ចារ្យមួយដើម្បីចូលរួមជាមួយសកម្មភាពសប្បុរសធម៌។ ដោយសារអ្នកនឹងធ្វើការកាន់តែច្រើន អ្នកក៏នឹងមានលុយច្រើនដែរ។ ដាក់សាច់ប្រាក់បន្ថែមមួយចំនួន ដើម្បីជួយអ្នកដទៃក្នុងសហគមន៍របស់អ្នក។ ប្រសិនបើអ្នកត្រូវផ្តល់សប្បុរសធម៌ ចូរធ្វើដោយចិត្តទូលាយ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ដូច្នេះវានឹងជួយកែលម្អកម្មរបស់អ្នក។

♊️ Gemini (May 21 – Jun 20)

ឆ្នាំនេះពិតជាមានសំណាងណាស់ សម្រាប់ហិរញ្ញវត្ថុ ចំពោះតារានិករ Gemini។ ចាប់ពីដើមឆ្នាំរហូតដល់ដើម ខែឧសភា គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីធ្វើការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុ ជាពិសេសរឿងដែលពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្ម ដូចជាភាគហ៊ុនជួញដូរ។

ពេញមួយឆ្នាំ ២០២១ វាជាការសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់លើហិរញ្ញវត្ថុរបស់អ្នក។ កុំឲ្យអ្នកផ្សេងកាន់លុយរបស់អ្នក។ “អ្នកផ្សេងទៀត” រួមមានសមាជិកគ្រួសារ។ ហើយឆ្នាំ ២០២១ ក៏មិនមែនជាឆ្នាំល្អបំផុត ក្នុងការជឿទុកចិត្តលើធនាគារធំៗនោះទេ។

♋️ Cancer (Jun 21 – Jul 22)

ចាប់ពីចុងខែកក្កដា ដល់ចុងខែធ្នូនេះ ជាពេលវេលាដ៏ល្អដើម្បីផ្តោតលើទេពកោសល្យរបស់អ្នក។ ជារង្វាន់ Aquarius ក៏នឹងបង្កើនការច្នៃប្រឌិតសម្រាប់អ្នកផងដែរ។ ទេពកោសល្យទាំងនេះ អាចផ្តល់ឱ្យអ្នកនូវហិរញ្ញវត្ថុបន្ថែម ក្នុងកំឡុងឆ្នាំនេះ។ គិតនៅខាងក្រៅប្រអប់ (Think outside the box) ដើម្បីកែលម្អហិរញ្ញវត្ថុរបស់អ្នក។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

ហិរញ្ញវត្ថុរបស់អ្នក នឹងមានការឡើងចុះពេញមួយឆ្នាំ។ ខែមេសាគឺជាពេលវេលាសំណាងបំផុត សម្រាប់ហិរញ្ញវត្ថុរបស់អ្នក។ រាល់ប្រាក់ដែលអ្នកបានសន្សំក្នុងឆ្នាំនេះ នឹងមានសុវត្ថិភាព។ អ្នកប្រហែលជាអាចរកឃើញប្រភពចំណូលថ្មីនៅពេលនេះ។ បន្ទាប់ពីខែកញ្ញា វាជាការល្អបំផុតដើម្បីសន្សំប្រាក់របស់អ្នក សម្រាប់ឆ្នាំក្រោយ។ ខណៈពេលដែលវាជាពេលល្អក្នុងការសន្សំប្រាក់ តែមិនមែនជាពេលល្អក្នុងការវិនិយោគទេ។ នេះរួមបញ្ចូលទាំងការវិនិយោគ នៅក្នុងផ្សារហ៊ុននិងនៅក្នុងអាជីវកម្មថ្មី។ សន្សំប្រាក់របស់អ្នកល្អជាងការវិនិយោគ ហើយអ្នកនឹងទទួលផលនៅឆ្នាំខាងមុខ។

♍️ Virgo (Aug 23 – Sep 22)

សម្រាប់ភាគច្រើននៃឆ្នាំ ២០២១ នេះគឺជាដំណឹងល្អសម្រាប់ផ្នែកហិរញ្ញវត្ថុរបស់អ្នក។ នេះគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ការ វិនិយោគ លើអចលនទ្រព្យ និងទ្រព្យសម្បិត្តិរបស់អ្នក។ ខណៈពេលនេះ អ្នកប្រហែលជាត្រូវប្រើថាមពលរាងកាយ និងផ្លូវចិត្តច្រើនដើម្បីសម្រេចគោលដៅ ដែលទាក់ទងនឹងប្រាក់ ក៏ដូចជាអនាគតរបស់អ្នក។

♎️ Libra (Sep 23 – Oct 22)

ពេញមួយឆ្នាំ ២០២១ នេះអាចបង្កការលំបាកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នកអនុញ្ញាតឱ្យខ្លួនអ្នកចុះចាញ់នឹងការល្បួងផ្នែកសម្ភារៈ។ អ្នកនឹងពិបាកសន្សំលុយជាងធម្មតា នេះមិនមែនដោយសារតែលំហូរសាច់ប្រាក់តិចទេ តែជាការកើនឡើងនៃការចំណាយរបស់អ្នក។ ព្យាយាមកាត់បន្ថយការចំណាយរបស់អ្នក លើរបស់របរដែលមិនចាំបាច់ ដើម្បីធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នកមានសុវត្ថិភាព។

♏️ Scorpio (Oct 23 – Nov 21)

ដូចដែលបានរៀបរាប់ដោយហោរាសាស្ត្រ Scorpio ឆ្នាំ ២០២១ ការងារនឹងមានភាពមមាញឹកខ្លាំង សម្រាប់អ្នកនៅឆ្នាំនេះ ហើយទំនងជាកាន់កាប់គំនិតរបស់អ្នកស្ទើរតែគ្រប់ពេល។ ខណៈពេលដែលនេះ អាចជាបន្ទុកធ្ងន់ តែវាសមនឹងតំលៃក្នុងការចំណាយរបស់អ្នកទៅលើវា។ អ្នកទំនងជានឹងទទួលបាន ប្រាក់រង្វាន់ធំនៅឆ្នាំនេះហើយបើមិនដូច្នេះទេ នឹងមានស្ថេរភាពហិរញ្ញវត្ថុ។ នៅពាក់កណ្តាលខែកក្កដា សូមប្រើលុយដែលអ្នករកបានខ្លះដើម្បីផ្តល់រង្វាន់ដល់ខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។

រូបតំនាង
រូបតំនាង

♐️ Sagittarius (Nov 22 – Dec 21)

ហិរញ្ញវត្ថុរបស់អ្នក នឹងស្ថិតក្នុងសភាពល្អប្រសើរនៅឆ្នាំនេះចាប់ពីដើមឆ្នាំ រហូតដល់ដើមខែមីនា។ ក្នុងអំឡុងពេលនេះ អ្នកនឹងងាយស្រួលរកលុយបានច្រើន។ សម្រាប់ហេតុផលនេះ វាជាការល្អបំផុត ដែលអ្នកព្យាយាមសងបំណុល ឬធ្វើការវិនិយោគ។ ព្យាយាមជៀសវាងការទិញរបស់របរដែលអ្នកមិនត្រូវការ។ ភាគច្រើននៃឆ្នាំនេះ (រហូតដល់ដើមខែវិច្ឆិកា) អាចបណ្តាលឱ្យមានការល្បួងមួយចំនួន ក្នុងការចំណាយលុយ លើអ្វីដែលអ្នកមិនត្រូវការ ឬចំណាយលុយលើអ្នកដទៃ។ ប្រសិនបើអ្នកកំពុងមានទំនាក់ទំនងស្នេហា ដូច្នេះលុយភាគច្រើនរបស់អ្នក អាចចាយលើការណាត់ជួប ឬកាដូ។ ព្យាយាមគ្រប់គ្រងលើការចំណាយទាំងនេះ ដើម្បីកុំឲ្យដាច់យ៉ៃ ឬហាក់ដូចជាអ្នកកំពុងព្យាយាមទិញសេចក្តីស្រលាញ់ពីនរណាម្នាក់។

♑️ Capricorn (Dec 22 – Jan 19)

ឆ្នាំនេះមិនត្រឹមតែជួយដល់ជីវិតស្នេហារបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមជួយដល់រឿងហិរញ្ញវត្ថុរបស់អ្នកទៀតផង។ នេះជាការពិតជាពិសេសប្រសិនបើអ្នករៀបការហើយ ឬចំពោះអ្នកនៅលីវនោះ មានការចែករំលែកហិរញ្ញវត្ថុរបស់អ្នក ជាមួយនរណាម្នាក់។ ឆ្នាំ ២០២១ ជោគជតារាសី Capricorn ណែនាំឱ្យអ្នកសហការជាមួយអ្នកផ្សេង ដើម្បីធ្វើការលើហិរញ្ញវត្ថុរបស់អ្នក។ មនុស្សម្នាក់នោះអាចជាប្តី ឬប្រពន្ធ ឬជាទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក។ ទោះតាមវិធីណាក៏ដោយ គំនិតពីរគឺល្អជាងមួយ បើអ្នកចង់ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើង។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

ត្រូវចេះប្រុងប្រយ័ត្នជាមួយហិរញ្ញវត្ថុរបស់អ្នកនៅឆ្នាំនេះ។ ពីចុងខែ៦ ដល់ ដើមខែ១២ អាចបង្កការលំបាកក្នុងរឿងលុយកាក់។ កុំចំណាយលុយលើរបស់ដែលអ្នកមិនត្រូវការ ដូចជាការទិញរបស់ថ្មីដែលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អមួយរយៈខ្លីតែប៉ុណ្ណោះ។ ផ្ទុយទៅវិញព្យាយាមសន្សំប្រាក់របស់អ្នកដូច្នេះអ្នកអាចប្រើវាបានកាន់តែប្រសើរនៅឆ្នាំក្រោយ។

♓️ Pisces (Feb 19 – Mar 20)

នៅឆ្នាំនេះ សម្រាប់ហេតុផលណាមួយ អ្នកប្រហែលជាតម្រូវឲ្យចែករំលែកប្រាក់ និងធនធានផ្សេងទៀត ជាមួយអ្នកដទៃ។ បើកើតរឿងនេះឡើង ត្រូវធ្វើចិត្តត្រជាក់ និងសម្របសម្រួលដោយសន្តិវិធី។ ប្រសិនបើអ្នក មិនរៀនពីរបៀបសម្រុះសម្រួលជាមួយអ្នកដទៃទេនោះ អ្នកនឹងឃើញថាខ្លួនអ្នកមានការខ្វែងគំនិតគ្នា ដែលអាចជៀសវាងបានយ៉ាងងាយស្រួល។ បើអ្នកគ្រងឲ្យហិរញ្ញវត្ថុរបស់អ្នក ដាច់ដោយឡែកពីអ្នកដទៃ ដែលពេលខ្លះវាមិនទំនង ប៉ុន្តែវាអាចកើតឡើង ហើយវានឹងក្លាយជាឆ្នាំដ៏អស្ចារ្យមួយដើម្បីធ្វើការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ មុនពេលអ្នកធ្វើបែបនេះ ត្រូវប្រាកដអ្នកបានស្នើសុំដំបូន្មានពីអ្នកដទៃដូចជា តើការវិនិយោគអ្វីខ្លះដែលគួរធ្វើ?

ប្រភព: REFINERY29 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T