មនុស្សស្រី មានញ្ញាណទី៦ អាចដឹងយ៉ាងឆាប់រហ័សថា អ្នកកំពុងក្បត់នាង

//s9.kh1.co/c5/c56c350c44df5e196d9e93a4c6ed050b2552b87d.jpg
នារី

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កុំគិតថាប្រពន្ធរបស់អ្នក ជឿគ្រប់ពាក្យសម្តី ដែលអ្នកនិយាយកុហកទាំងនោះ នាងគ្រាន់តែចង់រក្សាសន្ថិភាពនៅក្នុងគ្រួសារតែប៉ុណ្ណោះ។

ស្នេហា៖​ មនុស្សប្រុសតែងតែគិតថា បើគាត់មិននិយាយអ្វី ហើយរកលេសកុហក ប្រពន្ធរបស់គាត់ នៅពេលដែលគាត់ធ្វើខុសម្តងៗ នោះប្រពន្ធរបស់គាត់​ នឹងមិនដឹងរឿងអ្វីទាំងអស់។ ប៉ុន្តែអ្នកគិតខុសហើយ មនុស្សស្រីមានញ្ញាណទី៦ ដ៏អស្ចារ្យ នាងអាចដឹងថា អ្នកកំពុងនិយាយកំហុស ឬកំពុងបិទបាំង រឿងអ្វីមួយភ្លាមៗ។ គ្រាន់តែពេលខ្លះនាង មិនសួរដេញដោល អ្នកច្រើនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ឧទាហរណ៍​ដូចជា រឿង​មួ​យនេះ​អញ្ចឹង​ មាន​មនុស្សស្រី​ម្នាក់ បានទៅជួបមិត្តរបស់នាង​។ នារី​ម្នាក់នោះ​ជា មនុស្សស្រីដែលស្រស់ស្អាត មានទេពកោសល្យ និងមានជីវិតរស់នៅ យ៉ាងមានសុភមង្គល។ នាងបានរៀបការជាមួយ បុរសម្នាក់ដែលស្រលាញ់ និងមើលថែនាងយ៉ាងល្អ។ វាជាជីវិតអាពាហ៍ពិពាហ៍មួយ​ ដែលនារីគ្រប់គ្នា ប្រាថ្នាចង់បាន។

ប៉ុន្តែរឿងដែល នឹកស្មានមិនដល់ នោះគឺនាងបានប្រាប់មិត្ត​នាង​ថា នាងបានរកឃើញថា ប្តីរបស់នាងកំពុងមានស្រី។ ដោយសារតែស្នាមក្រេម ដែលស្រីស្នេហ៍របស់គេ បន្សល់ទុកនៅលើអាវ បំណង​ចង់​ទុកឲ្យនាងឃើញ។ នាងបន្តទៀតថា នាងដឹងថាប្តីរបស់នាងមានបញ្ហា ចាប់តាំងពីថ្ងៃដែលគាត់ ញញឹមនៅមុខអេក្រង់ទូរស័ព្ទ កាន់​ទូរស័ព្ទ មិន​ព្រម​ដាក់​ចុះ​ពីព្រឹក ដល់យប់ជ្រៅ មក​ម្ល៉េះ​។ ហើយ​ពេលនោះ​ នាងក៏​បានស្វែងរកការពិត ជា​លទ្ធផល​នាងក៏បានដឹងថា ការគិតរបស់នាងគឺ ត្រឹមត្រូវ១០០% ប្តី​របស់​នាង​គឺ​ពិតជា​ មាន​ស្រី​ខាងក្រៅ​មែន​។

រូបភាពតំណាង
រូបភាពតំណាង

មនុស្សប្រុស​ភាគច្រើន​ តែង​យល់​ថា​ខ្លួន​ឆ្លាត ពូកែ​លាក់លួចមាន​ខាងក្រៅ ហើយក៏នៅតែ​អាច​បិទបាំង ប្រពន្ធ​ខ្លួន​បាន​ហាក់ដូចជា​គ្មាន​រឿង​អ្វី ហើយក៏តែង​តែ​គិតថា មនុស្សស្រីគឺល្ងង់ ដែល​នាងជឿនូវគ្រប់យ៉ាង ដែលប្តី​បាន​ប្រាប់នាង តែ​ការពិត​អ្នក​គិត​ខុស ទាំង​ស្រុងហើយ។ ត្បិត​តែ​មនុស្សស្រី គិតតែធ្វើការងារផ្ទះ និងមើលកូន នាងមិនអាចដឹងថា អ្នក​ទៅ​ខាងក្រៅ ធ្វើអ្វីខ្លះការពិត​មែន។ ប៉ុន្តែនាង​ឆាប់​ចាប់​​អារម្មណ៍ដឹង ថា​អ្នក​ប្លែក​​​ អាច​និយាយ​ថា​ នាងមានញ្ញាណទី៦ ដ៏មុតស្រួច និងរឹងមាំ។ វាជាឥទ្ធិពល ​ដ៏អស្ចារ្យបំផុតមួយ​ របស់មនុស្សស្រី។

ពេល​ខ្លះ​នាងមិនបាននិយាយរឿង ក្នុងចិត្តចេញមក ព្រោះនាងចង់រក្សាស្ថេរភាព និងសុភមង្គលក្នុងគ្រួសារ មិនចង់​ឲ្យរលកពីខាងក្រៅមក បំផ្លាញវាបានតែ​ប៉ុណ្ណោះ។

រូបភាពតំណាង
រូបភាពតំណាង

កុំគិតថាប្រពន្ធរបស់អ្នក ងាយបោកបញ្ជោតបានឲ្យសោះ។ នាងអាចសង្កេត​ដឹងថា អ្នកកំពុងនិយាយកុហកបាន ដោយគ្រាន់តែមើលភ្នែករបស់អ្នក ឬអ្នកកំពុងតែមាន អ្វីបិទបាំងដោយសារតែ សកម្មភាពតូចតាច ដែលខុសពីធម្មតារបស់អ្នកបាន​។ អ្នកប្រហែលជា មិនបានចាប់អារម្មណ៍នោះទេ ប៉ុន្តែសកម្មភាពទាំងអស់នោះ បានបង្ហាញចេញមកយ៉ាងច្បាស់។

រូបតំណាង
រូបតំណាង

ហេតុនេះ​​អ្នកត្រូវ​ចាំ​ថា នាង​ទ្រាំព្រោះ​នាង​ នៅ​ចង់​ទុកឳកាស​ខ្លះ​ឲ្យ​អ្នក ចង់​រក្សា​ចំណង​អាពាហ៍ពិពាហ៍ តែ​បើ​ពេលដែល នាងអស់ភាពអត់ធ្មត់ នាងនឹងមិនស្ទាក់ស្ទើរ ក្នុងការចាកចេញពីអ្នកទេ​។ ដល់ពេលនោះ ទោះ​អ្នកស្តាយក្រោយ និង​អង្វរសុំ​ចង់​ប៉ះពៅ​មើល​ថែនាង ឲ្យបានល្អ ដូចកាលគ្រាដើម​វិញ ​ក៏គ្មាន​ប្រយោជន៍​ដែល ព្រោះគ្រាកន្លង​ ​អ្នក​មិន​យល់​ពី ​តម្លៃ​របស់​នាង​៕

ប្រភព : phunutoday

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T