អស្ចារ្យណាស់! ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Chelsea ឆ្នាំនេះ រកឃើញអ្នកឈ្នះហើយ

//s9.kh1.co/aa/aa0b115cafc052462fddb5632c830548c14d1282.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Chelsea គឺបានទៅលើកីឡាករ Mason Mount។

អង់គ្លេស៖ នាមុននេះបន្តិច ក្លិបតោខៀវ Chelsea បានប្រកាសរកឃើញកីឡាករឆ្នើមប្រចាំឆ្នាំរបស់ខ្លួនជាផ្លូវការហើយ។ សម្រាប់ពានរង្វាន់នេះត្រូវបានទៅលើខ្សែបម្រើប្រយុទ្ធវ័យក្មេងនោះគឺកីឡាករ Mason Mount

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/8e/8e03df9542b9698c12c91a64984663d4cce50e68.jpeg

ជាការពិតណាស់ ពានរង្វាន់មួយនេះគឺតម្រូវឱ្យអ្នកគាំទ្ររបស់ក្លិបជាអ្នកធ្វើការបោះឆ្នោត។ តួយ៉ាងនៅក្នុងរដូវកាលនេះ Mount បានក្លាយជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូប ក្នុងនោះគេបានចូលរួមចំណែកយ៉ាងធំធេងជួយឱ្យ Chelsea ក្លាយជាជើងឯករងនៃពានរង្វាន់ FA Cup និង ម៉្យាងទៀតបានជួយឱ្យក្លិបឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទៀតផង។

គួរបញ្ជាក់ថា នៅក្នុងរដូវកាលនេះខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរកគ្រាប់បាល់បានចំនួន ៩ គ្រាប់ ក្រោយបង្ហាញខ្លួនបាន ៥១ ប្រកួតគ្រប់កម្មវិធី។ ហើយសម្រាប់ពានរង្វាន់កីឡាករឆ្នើម នឹងត្រូវប្រគល់ជូននៅយប់នេះផ្ទាល់តែម្តង៕

ប្រភពGoal

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប    

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T