ក្តៅៗ តេស្តរហ័ស រកឃើញអ្នកឆ្លងថ្មីម្នាក់នៅខេត្តស្ទឹងត្រែង មានប្រវត្តិធ្វើដំណើរមកពីខេត្ត...

//s9.kh1.co/a8/a81f7fc3a2126a3f5c622b058df4eed19a295adc.png
សង្គម

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តស្ទឹងត្រែងចេញសេចក្តីប្រកាស កឃើញអ្នកឆ្លងថ្មីម្នាក់នៅខេត្តស្ទឹងត្រែង មានប្រវត្តិធ្វើដំណើរមកពីខេត្តកណ្តាលដែលធ្វើដំណើរតាមរថយន្តឈ្នួល

ស្ទឹងត្រែង: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូន ដំណឹង និងការប្រមូលព័ត៌មានក្នុងមូលដ្ឋាន ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយបើឧករណ៍ តេស្ដរហ័ស (Abbott Panbia'M COVID-19 Ag) ក្នុងនោះបានរកឃើញករណ៍វិជ្ជមាន ប្រជាពលរដ្ឋ ចំនួន ១នាក់ ជាករណ៏ទី៣ ក្នុងខេត្តស្ទឹងត្រែង លើយុវជនឈ្មោះ ជាង ស៊ី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងករណ៏វិជ្ជមានចំនួន ៥នាក់ ក្នុងគ្រួសារមួយនៅ ភូមិព្រែកតាវភ្នំ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ ដោយសាមីធ្លាប់បានខ្លួនធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយអាស្រ័យសូមពុកម៉ែ បងប្អូន និងប្រិយមិត្ត មេត្តាជ្រាបជាព៏ត៌មាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបព័ត៌មានឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

https://s9.kh1.co/__image/w=650,h=921,q=100/38/3857b4574bca7440b3b0eb002c0155a2cef0037a.jpg
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T