ទឹកចិត្តកូនស្រី! Nicki Minaj នៅតែពិបាកចិត្តចំពោះការស្លាប់របស់ឪពុកខ្លួន កាលប៉ុន្មានខែមុននេះ

//s9.kh1.co/e5/e54fb3cbbfbafb47b830f71278887c79c21b9bcc.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងអាមេរិក Nicky Minaj មិនទាន់ធ្វើចិត្តបាននៅឡើយ ចំពោះការស្លាប់ឪពុកដោយសារឧប្បត្តិហេតុ កាលពីប៉ុន្មានខែមុននេះឯង។

អាមេរិក៖ គិតត្រឹមពេលប្រហែលជា៣ខែហើយ ដែលតារាចម្រៀងអាមេរិក Nicki Minaj ត្រូវបានបាត់បង់ឪពុក​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ដែលបង្កដោយរថយន្តមួយ ខណៈពេលដែលលោកកំពុងតែដើរឆ្លងផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជាពេលវេលាកន្លងហួសប៉ុន្មានខែក្តី ក៏តារាស្រីរូបនេះនៅតែមានការនឹករលឹក និងសោកស្តាយនៅពេលដែលខ្លួនបានបាត់បង់ឪពុកទាំងដោយសារឧប្បត្តិហេតុមិនគួរនឹងកើតឡើង ដោយខ្លឹមសារនៃសំណេររបស់នាងបានសរសររៀបរាប់ថា៖

ខ្ញុំអាចនិយាយថា​ នេះគឺជាការបាត់បង់ដ៏ធំធេងបំផុតនៅក្នុងជីវិតខ្ញុំ ខ្ញុំទើបតែដឹងថាខ្ញុំមិនបានទូរស័ព្ទទំនាក់ទំនងទៅគាត់ច្រើនដងនោះឡើយ ប៉ុន្តែពេលនេះគាត់បានទៅបាត់ហើយ
សូមឱ្យព្រលឹងរបស់គាត់បានសម្រាកនៅក្នុងឋានសួគ៌ចុះ

Nicki Minaj

យ៉ាងណាមិញពេល Nicki Minaj កំពុងតែពង្រឹងសុខភាពផ្លូវអារម្មណ៍របស់ខ្លួនបានច្រើនគួរសម ដោយប៉ុន្មានថ្ងៃមុន តារារូបនេះទើបតែចេញបទថ្មីដែលមានចំណងជើងថា «itty bitty piggy»ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
ឪពុក(កាលនៅរស់) និងNicki Minaj 
ឪពុក(កាលនៅរស់) និងNicki Minaj 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T