លោក Didier Deschamps កំពុងពិចារណាក្នុងការកោះហៅ Karim Benzema ចូលជម្រើសជាតិវិញ

//s9.kh1.co/73/73b624be200bc65299a36a181653ecb202d23af0.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Karim Benzema អានមានឱកាសចូលជម្រើសជាតិវិញ ។

បរទេស៖ យោងតាមសារព័ត៌មាន L’Équipe របស់ប្រទេសបារាំង និង Marca របស់ប្រទេសអេស្ប៉ាញបានចេញផ្សាយថា លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំងកំពុងពិចារណាកោះហៅខ្សែប្រុយ្ធជួរមុខរបស់ក្រុម Real Madrid កីឡការ Karim Benzema ឲ្យចូលជម្រើសជាតិសារជាថ្មីឡើងវិញបន្ទាប់ពីខកខានអស់រយ:ពេលជាច្រើនឆ្នាំដោយសារបញ្ហារឿងអាសូវជាមួយមិត្តរួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Didier Deschamps និង Karim Benzema
លោក Didier Deschamps និង Karim Benzema

ដោយឡែកលោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal ក៏បានជួយសម្របសម្រួលលោក Didier Deschamps គ្រូបង្វឹកក្រុមមាន់គកបារាំង ឲ្យធ្វើការកោះហៅខ្សែប្រយុទ្ធ Karim Benzema ឲ្យចូលជម្រើសជាតិវិញសម្រាប់ព្រឹត្តិការណ៍ Euro 2020 នៅខែក្រោយនេះ។ បញ្ជីឈ្មោះកីឡាករបារាំងចំនួន២៦នាក់ និងបង្ហាញនៅថ្ងៃស្អែកនេះដើម្បីត្រៀមព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Euro 2020 ហើយយើងទាំងអស់គ្នារង់ចាំអ៊ុតមើលទាំងអស់គ្នា៕

លោក Didier Deschamps និង Karim Benzema
លោក Didier Deschamps និង Karim Benzema
លោក Didier Deschamps និង Karim Benzema
លោក Didier Deschamps និង Karim Benzema

ប្រភពdailymail

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T