ប្រទះឃើញកូនប្រុស ឈិន ឡុង ជិះឡានតម្លៃរាប់សែនដុល្លារ អង្គុយតាមផ្លូវយ៉ាងសាមញ្ញ

//s9.kh1.co/25/250e99735060558bf91a1e95c3c825d415a4c3b9.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែង Jaycee Chan ដែលជាកូនប្រុសរបស់លោក Jackie Chan បានបើករថយន្តម៉ាក Mercedes-AMG G63 ដែលមានតម្លៃជាង ៣សែនដុល្លារ។

ចិន៖ កាលពីថ្មីៗនេះ របស់តារាសម្តែង Jaycee Chan ត្រូវបានប្រទះឃើញ បានស្លៀកខោខ្មៅពាក់មួកខ្មៅ នៅទីសាធារណៈ ដែលកំពុងផឹកកាហ្វេជាមួយមិត្តភក្តិនៅហាងតាមចិញ្ចើមថ្នល់មួយកន្លែង នៅតំបន់សុងជៀង ក្រុងសៀងហៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កូនប្រុសច្បងរបស់ តារាសម្តែង ឈិនឡុង ហាក់បីជាដូចជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងតែម្តង ដោយគេបានឃើញថា បន្ទាប់ពីជជែកលេងបានមួយសន្ទុះ រូបលោក បានបង្ហាញមិត្តភក្តិឱ្យឃើញឡានថ្មី ដែលទើបតែនឹងទិញពីថ្មីៗនេះ។

យ៉ាងណាមិញ បើតាមប្រភពបានបន្តថា រថយន្តដែលទើបតែនឹងទិញនេះ របស់តារាប្រុសវ័យ ៣៨រូបនេះ ជាប្រេ៊នមាក់ Mercedes-AMG G63 ដែលគេអាចប៉ាន់ប្រមាណថា វាមានតម្លៃរហូតទៅ ៣សែនដុល្លារជាងឯណោះ។

ទោះជាយ៉ាងណា តារាប្រុសរូបនេះ​ត្រូវបានមហាជន វាយប្រហារ ក៏ដូចជារិះគន់យ៉ាងចាស់ដៃ ច្រើនលើកច្រើនសារ ក៏ព្រោះលោក តែងតែប្រើប្រាស់លុយជាច្រើនរបស់ ឪពុកខ្ចះខ្ចាយលើសំភារះនិយម មិនថា ឡាននោះទេ រូបលោកបានចូលបារផឹកស៊ី ដើរស៊ីចាយ ទៅបីវ័យកាន់ជ្រេហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Jaycee Chan
Jaycee Chan
Jaycee Chan
Jaycee Chan
Jaycee Chan ឡានថ្មី
Jaycee Chan ឡានថ្មី
Jaycee Chan ឡានថ្មី
Jaycee Chan ឡានថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T