អាមេរិកគាំទ្រ​បទឈប់​បាញ់រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ ប៉ាឡេស្ទីន ប៉ុន្តែ...

//s9.kh1.co/dc/dcb40041f033a0a546ffc5846a7d5bb4708a9e02.jpg
សង្គម

 ១៨-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

អាមេរិកគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ាឡេស្ទីន ប៉ុន្តែនៅតែគាំទ្រអ៊ីស្រាអែលចំពោះ​សិទ្ធិការពារខ្លួន​ប្រឆាំង​នឹងក្រុមហាម៉ាស់។ លោក ចូ បៃដិន បង្ហាញជំហរគាំទ្របទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅ​តំបន់ហ្គាហ្សា

ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បង្ហាញការគាំទ្រលើបទឈប់បាញ់ ដើម្បីបិទបញ្ចប់ជម្លោះ​រវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ប៉ាឡេស្ទីន។ កាលពីថ្ងៃចន្ទកន្លងទៅ លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដែលនេះគឺជាកិច្ចសន្ទនាលើកទី៣ ហើយរវាងមេដឹកនាំ​ទាំងពីរចាប់តាំងពីជម្លោះផ្ទុះឡើងមក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន
ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន

នៅក្នុងកិច្ចសន្ទនានោះ លោកចូ បៃដិន បានជំរុញឱ្យអ៊ីស្រាអែល តាមរយៈលោក Benjamin Netanyahu ត្រូវតែធានាលើកិច្ចគាំពារអាយុជីវិតរបស់ជនស៊ីវិលស្លូតត្រង់ ក៏ប៉ុន្តែលោក ចូ បៃដិន នៅតែបង្ហាញការគាំទ្រ​យ៉ាង​មុតមាំ ចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងនឹងគ្រាប់រ៉ុក្តែតដែលវាយប្រហារដោយក្រុមហាម៉ាស់ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu

គួរឱ្យដឹងដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន រងសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមួយចំនួនដែលចង់ឱ្យ​លោកដើរតួនាទី​បន្ថែម ប៉ុន្តែរដ្ឋបាលរបស់លោក នៅតែជ្រើសរើសរក្សាភាពស្ងប់ស្ងាត់ ដោយសុខចិត្តបើក​កិច្ចពិភាក្សា​ជាមួយក្រុមមន្ត្រីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកក្នុងពិភពអារ៉ាប់៕

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas

ប្រភពCNN

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T