Chelsea នឹងឡើងសង្វៀនជាមួយ Man City ដណ្ដើមយកតារាជួរមុខនៅ At.Madrid រូបនេះ

//s9.kh1.co/31/310edf35b513bcc8b086156dfb62dcc1c042169b.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Chelsea និង Man City ចែចូលចែចូវយកខ្សែប្រយុទ្ធ Joao Felix

អង់គ្លេស៖ ក្លិបតោខៀវ Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់ដាក់សំណើទិញយកខ្សែប្រយុទ្ធ Joao Felix ពីក្លិប Atletico Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

យោងតាមសារព័ត៌មាន Todo Fichajes គឺ ក្លិបគីឡូ UCL វគ្គផ្ដាច់ព្រ័ត្រទាំងពីរនេះនឹងចូលទៅដណ្ដើមទិញយក Felix ខណៈដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះអាចនឹងចាកចេញពីទឹកដី Wanda Metropolitano ព្រោះបើទោះបីជាគេលេងបានល្អនិងចាត់ទុកថាជាតារាឆ្នើមជំនាន់ក្រោយក៏ដោយក៏គេហាក់បីដូចជាលេងមិនចុះសម្រុងនឹងទម្រង់លេងរបស់លោកគ្រូបង្វឹក Diego Simeone នោះឡើយ។

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix


ទាំង Chelsea និង Man City ព្រមទិញយក Felix បើសិន Atletico Madrid ព្រមលក់ខ្ទង់ ៨០លានផោន(ស្មើនឹងប្រមាណ១១២.៧លានដុល្លារ) ដែលតម្លៃនេះនៅតិចជាងកាលដែល At. Madrid នាំយក Joao Felix ពី Benfica ដូច្នេះគេមិនទាន់ដឹងទេថាក្លិបនឹងសុខចិត្តលក់តារាឆ្នើមរូបនេះដែរឬអត់។

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

Chelsea ត្រូវការខ្សែប្រយុទ្ធមកពង្រឹងក្រុមបន្ថែមទៀតព្រោះត្រឹម Timo Werner , Tammy Abraham និង Olivier Giroud គឺមិនទាន់អាចជួយយឺតយោងក្រុមបាននៅឡើយទេ ខណៈដែល Giroud ត្រូវបានគេរាយការណ៍ថាអាចនឹងចាកចេញពីក្លិប ចំណែកឯ Manchester City វិញគឺ ត្រូវការខ្សែប្រយុទ្ធបង្គោលមួយរូបមកជំនួស Sergio Aguero ដែលប្រកាសចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ៕

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T