ប្រពៃណាស់! ទូច ស្រីលក្ខ័ ប្រកាសស្វែងរក លោកយាយម្នាក់នេះ ក្រោយបានឃើញ...

//s9.kh1.co/07/0750a3ed0b6bf9443a8fdab8bd7f176a06f7167a.png
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទូចស្រីលក្ខ័ ប្រកាសស្វែងរកលោកយាយដ៏មានទេពកោសល្យម្នាក់នេះ ក្រោយបានឃើញស្នាដៃអាវចាក់​ បានយ៉ាងស្រស់ស្អាត ប្រកដដោយទឹកដៃ

ភ្នំពេញ: កាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់អ្នកនាងជាតារាសម្តែង និងជាតារាសម្តែងដ៏មានប្រជាប្រិយម្នាក់នៅក្នុងសង្គមសិល្ប:ផងដែលនោះ បានប្រកាសស្វែងរកលោកយាយដ៏មានទេពកោសល្យម្នាក់ ដែលមានជំនាញក្នុងការចាក់អាវ បានយ៉ាងស្រស់ស្អាត រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការស្ងើចសរសើរ និងភ្ញាក់ផ្អើលចំពោះទឹកដៃរបស់លោកយាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លូន អ្នកនាងទូចស្រីល័ក្ខ បានសរសេររៀបរាប់ ដោយបានប្រកាសស្វែងរកលោកយាយដ៏មានទេពកោសល្យម្នាក់នោះ យ៉ាងដូច្នេះថា: 

អ្នកនាង ទូចស្រីល័ក្ខ 
អ្នកនាង ទូចស្រីល័ក្ខ 

ជំរាបសួរបងប្អូន🙏 រូបខ្ញុំកំពុងស្វែងរកលេាកយាដែលរូបគាត់បានចាក់អាវដេាយផ្ទាល់ដៃរបស់គាត់ចៅពិតជាកេាតសរសេីរលេាកយាយ ដែលមានស្នាដៃល្អពិសេសលេាកយាយរស់នៅទីណាសូមបងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ខ្ញុំចង់ទិញអាវលេាកយាយ ក៏ដូចជាចង់ជួយលក់អាវលេាកយាដេីម្បីអេាយលេាកយាយមានថវិកាខ្លះសំរាប់លេាកយាយ អីដែរសំខាន់កូនខ្មែរយេីងកម្រឃេីញអាវចាក់ផ្ទាល់ដៃយ៉ាងស្អាតបែបនេះណាស់ ❤️ ចៅចង់ពាក់អាវចាក់ស្នាដៃលេាកយាណាស់ 🇰🇭🇰🇭

 អ្នកនាង ទូចស្រីល័ក្ខ 

ចង់ដឹងថាតើ លោកយាយមានទឹកស្នាដៃអស្ចារ្យយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោក យាយ
លោក យាយ
លោក យាយ
លោក យាយ
លោក យាយ
លោក យាយ
ទូច ស្រីល័ក្ខ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T