បន្ទាប់ពីខកស្នេហ៍ម្ដងហើយម្ដងទៀត Katreeya ប្រកាសថាថ្ងៃអនាគតខ្លួនមិនរៀបការទេ

//s9.kh1.co/08/080fdca9a3590c9bdc20b557fd21ea2b6d181fa5.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីខកស្នេហ៍ច្រើនលើកច្រើនសារមកKatreeya បានពោលថាថ្ងៃខាងមុខមិនចង់រៀបការនោះទេ

ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ជាមួយនឹងKatreeya ដែលជាតារាសម្ដែង និងជាតារាចម្រៀងស្រីជើងចាស់ដែលមានទេពកោសល្យក្នុងវិស័យសិល្បៈជួរមុខក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katreeya
Katreeya

កាលពីពេលកន្លងទៅថ្មីៗនេះ Katreeya នាងបានផ្ដល់នូវបទសម្ភាសទៅកាន់កម្មវិធីមួយនៅក្នុងប្រទេសថៃ ដោយគេបានសួរនូវសំណួរជាច្រើនពាក់ព័ន្ធនិងអាជីពការងារ  និង ជីវីតផ្ទាល់ខ្លួន រួមទាំងរឿងរ៉ាវស្នេហារបស់នាងផងដែរ។ ក្នុងនោះសម្រាប់រឿងស្នេហា Katreeya នាងគឺជាមនុស្សស្រីដែលអភ័ព្វស្នេហ៍​ ដោយជួបតែមនុស្សបោកប្រាស់​ម្ដងហើយម្ដងទៀតតាំងពីមានស្នេហ៍លើកដំបូង ដែលធ្វើឱ្យនាងឈឺចាប់គ្រាំទ្រូងស្ទើរតែមិនហ៊ានទទួលបុរសណាម្នាក់ចូលមកក្នុងជីវីតបន្តទៀត រហូតដល់ថ្នាក់ នាង បានពោលពាក្យ ថាៈ

បន្ទាប់ពីទទួលបានបទពិសោធន៍ស្នេហាខកចិត្តកន្លងមកនេះ វាបានប្រែក្លាយជីវីតរបស់ខ្ញុំខុសពីមុនជាមួយហ្នឹងរឿងមួយនេះ ខ្ញុំគិតថាស្នេហានិងការរៀបការមិនមែន ជាអ្វីគ្រប់យ៉ាងដែលជំរុញទឹកចិត្តខ្ញុំឱ្យតស៊ូនោះទេ មានមិត្តភ័ក្តិ គ្រួសារ ក៏គ្រប់គ្រាន់ ហើយថ្ងៃអនាគត ខ្ញុំមិនចង់រៀបការនោះទេ៕

Katreeya

ប្រភព៖ Sanook

  Join Us ៖ https://t.me/khmerload

Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Katreeya
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T