សុខៗ Jungkook ទម្លាយរឿងជូរចត់មួយដែលខំលាក់ទុក​រាប់​​​ឆ្នាំ​

//s9.kh1.co/3a/3a5cc8b006247add3fc0794d9ff3b1f2b2f5cd7c.jpeg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ​មិនតិច​ទេបាន​នាំគ្នា​អាណិតខ្លោចចិត្ត​ចំពោះ​ Jungkook ក្រោយស្ដាប់ឮ និង​បាន​ឃើញ​ពិត​នូវ​អ្វី​ដែល​លោក​បាន​ទម្លាយ​ចេញ​កើតចេញ​ពី​ភាព​លំបាក ក្នុង​នាម​ជា​តារាម្នាក់។

កូរ៉េខាងត្បូង៖ អ្នកណាក៏ដឹង​ដែរ​ថា​ Jungkook គឺជា​តារា​ប្រុស​ដែលកម្រទម្លាយអារម្មណ៍ពិតបែប​ Sad ទៅកាន់​អ្នកគាំទ្រណាស់ ប៉ុន្តែ​ក៏នៅ​មាន​ពេល​ដែល​លោក​ធ្លោយមាត់និយាយ​ចេញ​ដោយ​មិនបាន​ព្រាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook 
Jungkook 

ដោយឡែក​សារមន្ទីរ HYBE INSIGHT បានបង្ហាញ​វីដេអូជា​ច្រើន ដាក់​សម្រាប់ឲ្យអ្នកគាំទ្រដែល​មាន​បំណង​ចង់ទស្សនា​បាន​ឃើញពី​អ្វី​គ្រប់​យ៉ាង​ទាក់ទង​នឹង​ BTS ដូចជាសកម្មភាព​ហាត់រាំ បទសម្ភាសនានាជា​ដើម។

ពេល​ឃើញ​ដល់​វីដេអូ​មួយ អ្នកគាំទ្រ​មិនតិច​ទេបាន​នាំគ្នា​អាណិតខ្លោចចិត្ត​ចំពោះ​ Jungkook ក្រោយស្ដាប់ឮ និង​បាន​ឃើញ​ពិត​នូវ​អ្វី​ដែល​លោក​បាន​ទម្លាយ​ចេញ​កើតចេញ​ពី​ភាព​លំបាក ក្នុង​នាម​ជា​តារាម្នាក់។

Jungkook 
Jungkook 

ក្នុង​វីដេអូ Jungkook និយាយថា៖ «មិនថា​ខ្ញុំ​ឆ្លងកាត់ពេល​លំបាកលំបិនខ្លាំង​កម្រិតណា ហើយទោះ​ខ្ញុំ​អស់កម្លាំង​ស្ទើរស្លាប់​យ៉ាងណា ក៏គ្មានអ្នកណាអាចលួងលោម មើលថែខ្ញុំ​បាន​ភ្លាមៗដែរ»។

https://s9.kh1.co/__image/w=510,h=487,q=100/d0/d0acc890ec2e4244723a3a5143776bac32604c71.jpeg

ក្រោយ​មា​ន​អ្នក​បង្ហោះ​វីដេអូថត​បាន​នោះ​ភ្លាម អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន បាន​ស្រាក់​ដៃគ្នាផ្ដើមលើក​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់​តារា​ប្រុសរូបនេះ ជាមួយ​នឹង​ឃ្លាថា «LEAN ON US JUNGKOOK», «YOU ARE PERFECT JUNGKOOK» និង «WE LOVE YOU JUNGKOOK» រហូតឃ្លាទាំង​នេះ​បង្ហោះល្បីព្រាតពេញ​បណ្ដាញ​សង្គម​។

https://s9.kh1.co/__image/w=510,h=272,q=100/77/77d6c4c7ccf5de8e1979e39c4c4373bd3db73834.png

គ្រប់​គ្នា​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​លោក និង​បន្ថែម​ការ​លើក​កម្លាំង​ចិត្ត​ថែម​មួយ​កម្រិត ព្រោះ​កន្លងមក​ត្បិតពួកគេ​ដឹង​ថា Jungkook ទទួល​បាន​ក្ដីស្រឡាញ់ច្រើនពីមនុស្សទូទាំងពិភពលោក ប៉ុន្តែ​ពួកគេ​ក៏​មិនអាច​ស្មាន​ត្រូវ​ពីទំហំ​នូវ​ភាព​លំបាក​ដែល Idol របស់ពួកគេ​ម្នាក់នេះ​រែកពន់​មាន​ទម្ងន់ធ្ងន់យ៉ាងណា​ដែរ៕

https://s9.kh1.co/__image/w=510,h=542,q=100/72/725febdcc77b33a01907b0b124d1f5a79280bb0d.png
Sai Sao
សៃ សៅ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T