ទីបំផុត! កីឡាករ Harry Kane បានជូនដំណឹងដល់ក្លិប Spurs ថាគេចង់ចាកចេញនៅរដូវក្ដៅនេះ

//s9.kh1.co/4d/4dda2716a28691f24ec27bd82c38240d331ab3d7.jpeg
កីទ្បា

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Harry Kane បានសម្រចចិត្តរួចរាល់ហើយថារូបគេចង់ស្វែករកក្លិបថ្មីនារដូវកាលក្រោយ

បរទេស៖ កីឡាករសញ្ជាតិអង់គ្លេសខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane បានសម្រចចិត្តរួចរាល់ហើយថារូបគេចង់ស្វែករកក្លិបថ្មីនារដូវកាលក្រោយដើម្បីមានឱកាសឈ្នះពានរង្វាន់ផ្សេងៗលើកជាលើកដំបូងរបស់ខ្លួនក្នុងនាមជាកីឡាករអាជីបបាល់ទាត់ ព្រោះថាកីឡាករវ័យ២៧ឆ្នាំរូបនេះមិនដែលឈ្នះពានរង្វាន់អ្វីឡើយជាមួយក្លិបក្រៅពីពានរង្វាន់ផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Kane និងលោក Daniel Levy
Harry Kane និងលោក Daniel Levy

ស្របពេលនោះផងដែលប្រធានក្លិប Tottenham Hotspur លោក Daniel Levy ក៏បានកំណត់តម្លៃខ្លួនកីឡាករ Harry Kane រួចរាល់ហើយផងដែលពោលគឺប្រមាណ ១៥០លានផោនប្រសិបបើក្រុមណាចង់បានរូបគេនារដូវក្តៅនេះ។ បច្ចុប្បន្នមានក្លិបមួយចំនួនដូចជា៖ Manchester United , Manchester City , Chelsea ដែលជាក្លិបឈានមុនគេក្នុងការប្រជែងគ្នាដំណ្តើមយកខ្សែប្រយុទ្ធឆ្នើមរូបនេះប៉ុន្តែពួកគេនៅស្ទាក់ស្ទើររឿងតម្លៃខ្លួនដែលប្រធានក្លិប Tottenham Hotspur បានកំណត់៕

Manchester United , Manchester City , Chelsea 
Manchester United , Manchester City , Chelsea 
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T