រឿង៥យ៉ាង​ដែលធ្វើឱ្យ មនុស្សស្រីភាគច្រើន មិនអាចអភ័យទោសឱ្យ ដៃគូខ្លួន​បាន

//s9.kh1.co/f4/f4f1f43f3d4fac67f5528fa7613033a76c79943c.jpg
នារី

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីជា មនុស្សចិត្តទន់ក៏ពិតមែន ប៉ុន្តែប្រសិនបើ មនុស្សប្រុសបានធ្វើ រឿងទាំងនេះ ដាក់នាងហើយនោះ នាងនឹងគ្មានថ្ងៃ​អភ័យទោស ឱ្យឡើយ។

យល់ដឹង៖ មនុស្សស្រី ជាមនុស្សដែលមានចិត្តទន់ ជាងមនុស្សប្រុស ដែលងាយខឹងក៏ពិតមែន ប៉ុន្តែក៏ងាយនឹងបាត់ទៅវិញដែរ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើមនុស្សប្រុស បានធ្វើរឿងអ្វីមួយ ដែលធ្វើឱ្យ ពួកគេឆ្អែតចិត្តហើយ​នោះ នាង​គឺ​គ្មានថ្ងៃ នឹងអភ័យទោសឱ្យឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត សម្រាប់រឿងមួយចំនួន ដែលមនុស្សប្រុសបាន ធ្វើដាក់មនុស្សស្រី មិនថានាងមានចិត្ត ស្រលាញ់ខ្លាំង ប៉ុណ្ណានោះទេ។ មនុស្សស្រីគឺមិនអាចនឹង អភ័យទោសឱ្យបានឡើយ ដូច្នេះហើយ មនុស្សប្រុសគ្រប់រូប គួរតែ ជៀសវាងពីការប្រព្រឹត្តនូវរឿង ដែលបានរៀបរាប់ នៅខាងក្រោមនេះឱ្យបាន បើមិនអញ្ចឹងទេ កុំថាមនុស្សស្រីជា មនុស្សចិត្តដាច់ឱ្យសោះ។

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

រឿងទាំង៥យ៉ាងនេះ ដែលធ្វើឱ្យមនុស្សស្រីភាគច្រើន មិនអាចអភ័យទោសឱ្យមនុស្សប្រុសបាន៖

១. ផិតក្បត់

https://s9.kh1.co/__image/w=650,h=342,q=100/5b/5b15b035d6a119a9cda6302cde6c0b43646cbdad.jpg

តាមពិតទៅ ការលួចមានស្រីក្រៅ មនុស្សស្រីណាក៏ដឹងដែរ គ្រាន់តែពួកគេ ចង់ផ្តល់ឱកាសឱ្យ មនុស្សប្រុស ដែលពួកគេស្រលាញ់ ហើយពួកគេអត់ធ្មត់ ធ្វើជាមិនដឹងមិនលឺ តែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើ មនុស្សប្រុសម្នាក់នោះ នៅតែបន្ត​ប្រព្រឹត្តវាម្តងហើយ ម្តងទៀតនោះ ច្បាស់ណាស់ថា មនុស្សស្រីម្នាក់នោះ នឹងមិនអភ័យទោសឱ្យនោះ​ទេ​។ ព្រោះមនុស្សស្រីគ្រប់រូប ក៏មានដែនកំណត់ នៅក្នុងការអត់ធ្មត់ដែរ។

២. មើលងាយគ្រួសាររបស់នាង

រូបតំណាង
រូបតំណាង

ក្តីស្រលាញ់រវាងគ្នា គឺត្រូវតែបង្កប់ទៅដោយ ការស្រលាញ់ និងការគោរពគ្នា ទៅវិញទៅមក។ លើសពីនេះ ត្រូវចាត់ទុក សាច់ញាតិ គ្រួសារទាំងសងខាង ជាសាច់ញាតិគ្រួសារតែមួយ។ ប៉ុន្តែ ប្រសិនបើមនុស្សប្រុសម្នាក់នោះ មើលងាយនិងមិនឱ្យតម្លៃ ទៅលើគ្រួសាររបស់នាងនោះ គឺគ្មានថ្ងៃដែលនាង នឹងអភ័យទោសឱ្យអ្នកឡើយ ព្រោះគ្រួសារគឺជា អ្វីៗសំខាន់​បំផុត​ ក្នុង​ជីវិត​មនុស្ស​។

៣. ប្រើអំពើហឹង្សាលើនាង

រូបតំណាង
រូបតំណាង

ទោះបីជាមនុស្សស្រី ជាភេទទន់ខ្សោយក៏ដោយ ក៏មនុស្សប្រុស មិនគួរលើកដៃ ប្រើអំពើហឹង្សាទៅលើ មនុស្សស្រីដែរ ។ ដូច្នេះហើយ ប្រសិនបើមនុស្សប្រុស ហ៊ានលើកដៃ ប្រើអំពើហឹង្សា ទៅលើមនុស្ស​ស្រី​ដែល​ ខ្លួន​ស្រលាញ់​ហើយ​នោះ ច្បាស់ណាស់ថា មនុស្សស្រីគ្រប់រូប គឺសុទ្ធតែមិនអាចអភ័យទោស ឱ្យបានឡើយ បើទោះបីមនុស្សប្រុសនោះ ជាមនុស្សដែល ពួកគេស្រលាញ់ខ្លាំង យ៉ាង​ណា​ក៏ដោយ។

៤. មិនដែលផ្តល់អាទិភាពដល់នាង

រូបតំណាង
រូបតំណាង

បើទោះបីជា មនុស្សពីរនាក់ស្រលាញ់គ្នា ប្រៀបដូចជា មនុស្សតែម្នាក់ក៏ដោយ ក៏មិនមែនមានន័យថា មនុស្សប្រុស មាន​សិទ្ធិ មក​ត្រួត​ត្រា​លើ​ជីវិត ឬលើការសម្រេច​ចិត្ត​ របស់​នាងគ្រប់​យ៉ាង​នោះទេ។ ហើយការធ្វើបែបនេះ ដាក់មនុស្សស្រី គឺវានឹងធ្វើឱ្យពួកគេ អស់ចិត្តពីមនុស្សប្រុសម្នាក់នោះ ហើយប្រសិនបើគេបែកចិត្ត នោះក៏ដោយសារតែទង្វើរ​ របស់មនុស្សប្រុស ដែលដាក់សម្ពាធទៅលើដៃគូខ្លួន​។ ជាងនេះទៅទៀត មនុស្សស្រី ក៏មិនអាចអភ័យទោស និងវិលមករកមនុស្សប្រុស ដែលមិនដែល ផ្តល់អាទិភាពឱ្យនាង នោះដែរ​។

៥. មិនផ្តល់កិត្តិយសឱ្យនាង

រូបតំណាង
រូបតំណាង

បើទោះបីជា មនុស្សស្រលាញ់គ្នាក៏ដោយ ក៏មនុស្សប្រុសត្រូវតែ ផ្តល់កិត្តិយស និងមិនត្រូវលូកលាន់ ក៏ដូចជា ធ្វើឱ្យមនុស្សស្រី បាត់បង់កិត្តិយសដែរ។ ប្រសិនបើអ្នក​ ធ្វើបែបនេះដាក់នាង​ គឺច្បាស់ណាស់ ថានាង​នឹងមិនស្រលាញ់មនុស្សប្រុស ដែលប្រព្រឹត្តនូវទង្វើរបែបនេះ ដាក់នាងទៀតទេ។ លើសពីនេះ ពួកគេក៏មិនអភ័យទោស និងវិលទៅរកអ្នក​វិញ ម្តងទៀតដែរ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T