ថៃ កត់ត្រាករណីអ្នកស្លាប់ដោយសារកូវីដ-១៩ ច្រើនបំផុត ក្នុង ១ថ្ងៃ

//s9.kh1.co/4a/4a0ae59b2b72424afd782ddf3b1f1689bdbd30c3.jpg
សង្គម

 ១៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញមានអ្នកស្លាប់ដោយសារកូវីដ-១៩ រហូតដល់ទៅ ៣៥នាក់ ដែលជាកំណត់ត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមួយទៀតក្នុងរយៈពេល ១ថ្ងៃ

ថៃ៖ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញមានអ្នកស្លាប់ដោយសារកូវីដ-១៩ រហូតដល់ទៅ ៣៥នាក់ ដែលជាកំណត់ត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ១ថ្ងៃ ខណៈប្រទេសនេះកំពុងប្រឈមជាមួយរលកទី៣ នៃការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ ពីករណីអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២,៤៧៣នាក់បន្ថែមទៀត ដោយ ៦៨០ករណី គឺជាករណីឆ្លងរកឃើញនៅក្នុងពន្ធនាគារ។ គួរជម្រាបដែរថា ថៃក៏ជាប្រទេសរងគ្រោះធ្ងន់ធ្ងរមួយផងដែរ បើធៀបទៅបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ាន។ តួយ៉ាង មកទល់ពេលនេះថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៣,៥៥៥នាក់ និងស្លាប់កើនឡើងដល់ ៦៤៩នាក់៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

ទិដ្ឋភាពក្នុងប្រទេសថៃ
ទិដ្ឋភាពក្នុងប្រទេសថៃ
ទិដ្ឋភាពក្នុងប្រទេសថៃ
ទិដ្ឋភាពក្នុងប្រទេសថៃ
ទិដ្ឋភាពក្នុងប្រទេសថៃ
ទិដ្ឋភាពក្នុងប្រទេសថៃ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T