GFRIEND នឹងចាកចេញពីក្រុមហ៊ុន បន្ទាប់ពីសម្រេចមិនបន្តកុងត្រា!

//s9.kh1.co/54/54e066abe77273a6a8a3fdfc5fb3a51b68186e9b.jpg
យុវវ័យ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផលិតកម្ម Source Music បានបញ្ជាក់ថាក្រុមតារាចម្រៀងស្រី GFRIEND នឹងចាកចេញពីក្រុមហ៊ុន បន្ទាប់ពីពួកគេ មិនបន្តកិច្ចសន្យា!

កូរ៉េខាងត្បូង ៖ Source Music បានប្រកាសថា GFRIEND ពិតជានឹងចាកចេញពីក្រុមហ៊ុន បន្ទាប់ពីពួកគេមិនបានបន្ត បន្តកិច្ចសន្យារបស់ពួកគេ ជាមួយនឹងក្រុមហ៊ុន តទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Source Music បានធ្វើសេចក្តីប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ របស់ពួកគេ ទៅកាន់បណ្តាញសារព័ត៌មាននានា ដោយចែករំលែកថា ពួកគេបានព្រមព្រៀងគ្នាដើរចែកផ្លូវគ្នា និងលើកទឹកចិត្តដល់សមាជិក GFRIEND នៅពេលពួកគេឆ្ពោះទៅរកការខិតខំ នាពេលអនាគតរបស់ពួកគេ។

GFRIEND
GFRIEND

ក្នុងនោះ Source Music បានចែករំលែកថា

សួស្តី នេះគឺជា Source Music កិច្ចសន្យាផ្តាច់មុខជាមួយ GFRIEND និង Source Music នឹងត្រូវបញ្ចប់នៅថ្ងៃទី ២២ ខែ ឧសភា នេះហើយ បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងការពិភាក្សាយ៉ាងទូលំទូលាយជាមួយ GFRIEND និង Source Music បានឈានដល់ការព្រមព្រៀង ក្នុងការដើរលើផ្លូវដាច់ដោយឡែក។ អស់រយៈពេល ៦ ឆ្នាំកន្លងមកហើយ ដែល GFRIEND បានទទួលការស្រលាញ់ គ្មានព្រំដែនរបស់អ្នកគាំទ្រ K-pop តាមរយៈការសម្តែង និងបទចម្រៀងជាច្រើន របស់ពួកគេ។យើងសូមថ្លែងអំណរគុណយ៉ាងស្មោះ និងអស់ពីចិត្តចំពោះ GFRIEND ដែលបានអនុញ្ញាតិឲ្យ Source Music អមដំណើរពួកគេ នៅពេលពួកគេធ្វើដំណើរនៅក្នុងពិភពតន្រ្តីនេះ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ BUDDY និងអ្នកគាំទ្រទាំងអស់ ដែលបានបង្ហាញក្តីស្រលាញ់របស់អ្នក ចំពោះ GFRIEND ហើយយើងសូមឲ្យអ្នក ផ្តល់នូវសេចក្តីស្រលាញ់ និងការគាំទ្រដែលមិនផ្លាស់ប្តូររបស់អ្នក ទៅកាន់សមាជិកដែលនឹងចាប់ផ្តើមដំណើរផ្សងព្រេង របស់ពួកគេនៅក្នុងដំណើរថ្មី និងប្លែក។ Source Music នឹងបន្តលើកទឹកចិត្ត ដល់សមាជិកនៅពេលពួកគេបោះជំហានដំបូង ឆ្ពោះទៅរកការចាប់ផ្តើមថ្មី។ សូមអរគុណ។

Source Music
Source Music
Source Music

Source Music មិនបានអត្ថាធិប្បាយថា តើ GFRIEND នឹងនៅតែជាក្រុម ឬនឹងត្រូវរំសាយឡើយទេ ដោយមុននេះ វាត្រូវបានគេរាយការណ៍ថា GFRIEND នឹងបែកបាក់គ្នា បន្ទាប់ពីមិនបានបន្តកុងត្រាថ្មីជាមួយ Source Music៕    

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T