ក្រុម GFRIEND នឹងត្រូវរំសាយក្រុម ប្រសិនបរាជ័យ​ក្នុងការ​ចរចា​កុងត្រា​ជាមួយ​ក្រុមហ៊ុន

//s9.kh1.co/91/9184a6f04ac8209c7c5e0e4fb90d4e3068cb16e5.jpeg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សេចក្ដី​រាយការណ៍​យោងតាម​ការ​ចេញ​ផ្សាយ​ពី Tenasia បាន​បញ្ជាក់​ថា​ GFRIEND អាច​នឹង​បំបែក​ក្រុមឆាប់ៗ

កូរ៉េខាងត្បូង៖ មានការ​ឲ្យដឹង​ដែរ​ថា GFRIEND ក្រុម​នារី​របស់ផលិតកម្ម Source Music នឹង​អាច​ប្រឈម​នឹង​ការ​បំបែក​ក្រុម បើពួកគេបរាជ័យ​ក្នុងការ​បន្តចុះកុងត្រាជាមួយ​នឹង​ផលិតកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
GFRIEND
GFRIEND

សេចក្ដី​រាយការណ៍​យោងតាម​ការ​ចេញ​ផ្សាយ​ពី Tenasia បាន​បញ្ជាក់​ថា​ GFRIEND អាច​នឹង​បំបែក​ក្រុមឆាប់ៗ ហើយ​សមាជិកនឹង​ចែក​ផ្លូវគ្នា​ដើរ ទៅតាម​ក្ដី​សុបិនរៀងៗខ្លួន ប្រសិន​ជា​ពួកគេ​បរាជ័យ​ក្នុង​ការ​ពិភាក្សាបន្តកុងត្រា​ជាមួយ​នឹង​ផលិតកម្ម​ Source Music។ ប៉ុន្តែ​ទាក់ទងនឹង​ព័ត៌មាន​ផ្សេង​ទៀត មិនឃើញ​មាន​ចេញ​ផ្សាយ​ឡើយ​លើវិបសាយ​ព័ត៌មាន Tenasia។

GFRIEND
GFRIEND

គួរ​បញ្ជាក់​ផងដែរ​ថា ក្រុម​ចម្រៀង​នារី​មួយ​នេះ​បង្កើត​តាំង​ពីឆ្នាំ ២០១៥ និង​បាន​សាង​កេរ្តិ៍ឈ្មោះជា​ក្រុម​ចម្រៀង​នារី​ថ្មី​ដែល​ មាន​ Concept ពិសេសប្លែកៗ និង​បង្ក​ភាព​រីករាយ​ដល់អ្នកគាំទ្រ។ ភាព​ល្បីល្បាញ​របស់​ពួកគេ​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​ទេ ប៉ុន្តែក៏រីកសាយ​ដល់​ឆាក​អន្តរជាតិ​ដែរ ដោយសារភាព​ទាក់ទាញ​ចេញពីក្បាច់រាំ។

ផលិតកម្ម Source Music បាន​ចេញ​សេចក្ដី​ប្រកាសហើយថា​ ក្រុម GFRIEND នឹង​ត្រូវ​បំបែក​ឆាប់ៗ បន្ទាប់ពីពួកគេ​សម្រេច​ដើរផ្លូវរៀងៗខ្លួន ហើយផលិតកម្ម​នេះ​មាន​តែ​ស្រប និងគោរពតាមការសម្រេចរបស់សមាជិក ក៏ដូចជា​ជូនពរ និង​គាំទ្រជា​និច្ចរាល់​សកម្មភាព​ទោលរបស់ពួកគេ​ ក្រោយបញ្ចប់​កុងត្រាពីខ្លួន៕

Source Music
Nget Kimsour
Kimsour (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T