ស្ងាត់ៗ Man UTD ដាក់គោលដៅចង់យកកីឡាករ At. Madrid រូបនេះមក Old Trafford

//s9.kh1.co/50/50dc69138f584ac26d0777af1d66ae59eb41acf6.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD សម្លឹងចង់បានខ្សែការពាររបស់ AT Madrid ម្នាក់

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ ក្លិបបិសាចក្រហម Manchester United កំពុងសម្លឹងរង់ចាំមើលស្ថានភាពរបស់ ខ្សែការពារ Kieran Trippier ខណៈព័ត៌មានចចាមអារ៉ាមផ្ទុះឡើងថាគេនឹងចាកចេញពីក្លិប Atletico Madrid និងវិលត្រឡប់មកលេងនៅទឹកដីអង់គ្លេសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

Manchester United ចង់បានអតីតកីឡាកររបស់ Tottenham Hotspur រូបនេះក៏ព្រោះមានបំណងយកគេមកជំនួសខ្សែការពារ Aaron Wan-Bissaka

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

Trippier ក៏ត្រូវបានគេរាយការណ៍ដែរថាគេនឹងបានចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេស នៅ ព្រឹត្តិការណ៍ Euro 2020 ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

Atletico ដែលកាន់តែកៀកក្នុងការដណ្ដើមតំណែងជើងឯក La Liga រដូវកាលនេះចង់ឃាត់ Trippier ឲ្យស្នាក់នៅបន្ត ដោយចង់បន្តកុងត្រាថ្មីពីលើកុងត្រាចាស់ដែលនឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ ប៉ុន្តែកីឡាករវ័យ៣០ឆ្នាំរូបនេះ មិនចង់បន្តស្នាក់នៅទឹកដី អេស្ប៉ាញ ទៀតឡើយនិងគ្រោងមកលេងនៅ Premier League វិញ។

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

Tripper បានវិលត្រឡប់មកលេងឲ្យ Atletico Madrid វិញហើយបន្ទាប់ពីជាប់បំរាមរឿងភ្នាល់កីឡាករ កាលពីខែធ្នូកន្លងទៅដោយទទួលរងការពិន័យ ៧ម៉ឺនផោន(ស្មើនឹងប្រមាណ៩ម៉ឺន ៨ពាន់ដុល្លារ ក្រោយគេបានប្រាប់មិត្តឈ្មោះ Olivier Hawley ថាគេនឹងទៅចូលរួមជាមួយ Atletico Madrid ហើយមិត្តម្នាក់នោះបានយកដំណឹងទៅភ្នាល់ជាប្រាក់បន្ត៕

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T